សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំយល់ដឹងពីសុខភាពមាត់ធ្មេញ សុខភាពទូទៅក្នុងការរស់នៅប្រចាំថ្ងៃ និងវិធានការការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ា
ណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចាត់ក្រុមការងារក្រុមគ្រូពេទ្យដោយសហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំយល់ដឹងពីសុខភាពមាត់ធ្មេញ សុខភាពទូទៅក្នុងការរស់នៅប្រចាំថ្ងៃនិងវិធានការការពារជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ការពាក់ម៉ាស់ បាញ់អាល់កុល លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ការធ្វើចត្តាឡីស័ក និងគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន១៤៨នាក់ និងបាននាំយកម៉ាស់ចំនួន១,០០០ម៉ាស់និង
ជែលលាងដៃចំណុះ៥០០ml ចំនួន ៥០០ដប ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និង លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនដល់សាលាបឋមសិក្សាទួលសំបូរទុកសម្រាប់ប្រើប្រាស់ដែលស្ថិតនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, នៅថ្ងៃទី២៦ ខែមីនា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៥៨នាក់​ (ឆ្លងសហគមន៍:​ ​​៥៤ នាំចូល:​ ៤ នាក់) និងមានជាសះស្បេីយ​៣៨ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៥.៤០២​​​​​​​​​​​​​​នាក់ និងចំនួនជាសះស្បេីយសរុប​កេីន​ឡើង១៣១.៣៥១នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់៣.០៥៤នាក់ ។ សូមបន្តអនុវត្តន៍:​ ៣កុំ​ ៣ការពារ​ ទោះបីបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2.920.385ករណី ស្មេីនឹង​ 172803 ក្នុង១លាននាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០២,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ១០០,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន១០៧,៦៦% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ០៥ឆ្នាំ មាន ១២២,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម០៥ឆ្នាំ មាន៤៨,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៥៤% ៕


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print