បើករថយន្តចេញពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍សង្ស័យជាន់ហ្គែរច្រឡំថាហ្រ្វ័ងបុកម៉ូតូសណ្តោងរុឺម៉កបណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ រួចបន្តទៅបុករបងព្រលានយន្តហោះអន្តជាតិភ្នំពេញរងការខូតខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តLEXUS LX470 ចេញមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍សង្ស័យជាន់ហ្គែរ ច្រឡំថាហ្រ្វ័ងបានជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងបណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ រួចរថយន្តបន្តជ្រុលទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុងបណ្តាលឱ្យបាក់ជាច្រើនផ្ទាំងរងការខូចខាតយ៉ាងដំណំ
ទើបរថយន្តទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាប១
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកLEXUS LX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-1899បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញមកពីក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងទិសដៅពីលិចទៅកើតហើយសង្ស័យថាជាន់ហ្គែរច្រឡំថាហ្រ្វ័ងបានជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកអេតចាយមួយគ្រឿង
ម៉ាកវ៉េវ ពណ៌ស គ្មានស្លាកលេខបើកបរដោយស្រ្តីវ័យចំណាស់ម្នាក់ដែលធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីត្បូងទៅជើងបណ្តាលឱ្យម្ចាស់ម៉ូតូសណ្តោងរុឺម៉ករងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឱ្យបាក់អស់ជាច្រើនផ្ទាំងទើបរថយន្តកល់ទ្រូងជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករយន្តបង្កនិងម៉ូតូសណ្តោងរុឺម៉កទៅរក្សាទុកនៅអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print