ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ បានឡើងអង្គុយលើបង្កាន់ដៃអគារជាន់ទី៦ ទម្លាក់ខ្លួនមកក្រោម បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែជាអកុសលបានស្លាប់ សង្ស័យមានវិបត្តិស្នេហា។
ករណីលោតសម្លាប់ខ្លួនខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចអាគារមជ្ឈមណ្ឌលថែរក្សាសម្ផស្ស យីហោ”នូមី” លេខNo៥០ ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
សពនារីរងគ្រោះមានឈ្មោះ ស្រ៊ុន ស្រីឌី ហៅ Janny អាយុ២៦ឆ្នាំ ស្នាក់នៅទីតាំងកេីតហេតុ។
បេីយោងតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បានឃើញនារីរងគ្រោះឡើងទៅអង្គុយលើបង្កាន់ដៃអាគារជាន់ទី៦ សណ្ដូកជើងចុះមកក្រោមប៉ុនប៉ងលោតសម្លាប់ខ្លួន។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមប្រចាំការអគារបានរត់ឡើងទៅខាងលើ ដើម្បីជួយសង្គ្រោះ ប៉ុន្តែនារីរងគ្រោះបានចាក់សោរបន្ទប់របស់ខ្លួនជាប់មិនអាចចូលទៅជួយបាន រំពេចនោះនាងក៏បានលោតទម្លាក់ខ្លួនចុះមកក្រោមរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ត្រូវបានរដឹកតាមថយន្តទៅជួយសង្គ្រោះបន្ទាន់ តែជាអកុសល្យនារីរងគ្រោះបានស្លាប់នៅបញ្ជូនទៅជួយសង្គ្រោះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធខ្សែ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យនឹងធ្វើកោសល្យវិច័យសព ដើម្បីស្រាវជ្រាវរកមូលហេតុនៃការស្លាប់ និងស្វែងរកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកករណីនេះដែរ សមត្ថកិច្ចជំនាញជំហ៊ានដំបូងសង្ស័យថា ព្រោះតែវិបត្តិស្នេហា៕
ដោយ៖សហការី