ចិនប្រារព្ធពិធីកាន់ទុក្ខដល់ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ

ចែករំលែក៖

នៅវេលាម៉ោង១៤ ថ្ងៃទី ២៧ខែមីនាចិនបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ១៣២នាក់ដែលស្លាប់ដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ។ ក្នុងពេលនេះដែរ ក្រុមអ្នកជំនាញបានរកឃើញប្រអប់ខ្មៅទីពីរហើយ។

ពិធីគោរពវិញ្ញាណក្ខន្ធត្រូវបានធ្វើឡើងនៅទីតាំងយន្តហោះធ្លាក់តែម្តង ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលពីររូបផងដែរ។ ជាមួយគ្នានេះដែរ មន្ត្រីនៅតាមតំបន់ក៏បានជួយដល់គ្រួសារជនរងគ្រោះក្នុងការរៀបចំពិធីបុណ្យសពតាមរូបភាពផ្សេងៗគ្នា ។
នៅព្រឹកថ្ងៃទី២៧ខែមីនានេះដែរ ប្រអប់ខ្មៅទី២នៃយន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដែលបានធ្លាក់នៅឯភាគខាងត្បូង នៃប្រទេសកាលពីថ្ងៃទី២១ ខែមីនាកន្លងទៅនេះ ត្រូវបានរកឃើញហើយ។
ប្រអប់ខ្មៅទី១ដែលជាឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះត្រូវបានរកឃើញ និងបញ្ជូនទៅកាន់ទីក្រុងប៉េកាំងដើម្បីស៊ើបអង្កេត រីឯប្រអប់ខ្មៅទី២គឺជាឧបករណ៍កត់ត្រាទិន្នន័យហោះហើរ។ មូលហេតុនៃការធ្លាក់យន្តហោះមិនទាន់អាចត្រូវសន្និដ្ឋានបានឡើយខណៈដែលតួយន្តហោះភាគច្រើនបានក្លាយទៅជាបំណែកតូចៗ ក្រោយពេលធ្លាក់ ហើយបំណែកសាកសពមនុស្សមួយចំនួនត្រូវបានរកឃើញ។
ក្រោយពីខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពដើម្បីព្យាយាមស្វែងរកជនរងគ្រោះប៉ុន្មានថ្ងៃមកនេះ ទីបំផុតអាជ្ញាធរចិនកាលពីថ្ងៃសៅរ៍ម្សិលមិញបានប្រកាសជាផ្លូវការថា មនុស្សសរុបទាំង១៣២នាក់ដែលធ្វើដំណើរលើយន្តហោះជើងហោះហើរ MU5735 ដែលធ្លាក់នៅតំបន់ក្វាងស៉ី (Guangxi) ភាគខាងត្បូងប្រទេសចិនគឺបានបាត់បង់ជីវិតទាំងអស់៕ ដោយធីរីណា

...

រូបថត៖ People’s Daily

រូបថត​ :​ទីភ្នាក់ងារព័ត៌មានស៊ីនហួ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print