ល្បីថា, លោក​ លី​ ចាន់​ដេត​ ជាមន្ត្រីនគរបាលផង ជាមេឈ្មួញ នាំ​ធ្យូង​ចេញទៅ​ក្រៅ​ប្រទេស(ថៃ) មួយថ្ងៃៗរាប់រយតោន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : ប្រភព​ពី​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ បានអោយដឹងថា​ ​,  លោក​ លី​ ចាន់​ដេត​ ដែល​គេស្គាល់ថា​ជាមន្ត្រី​នគរបាល​ផង​ ជា​ថៅកែ​ធ្យូង​ដ៏ធំ​ប្រចាំខេត្ត​បន្ទាយមានជ័យ​ផង​ បាននាំធ្យូងចេញទៅ​លក់​នៅថៃ​មួយថ្ងៃ​ៗរាប់​រយតោន​ដោយឆ្លងកាត់​តាម​ច្រករបៀង​ប្រាសាទ​តាបែន​ ខេត្ត​ បន្ទាយមានជ័យ​ ទៅកាន់ទឹកដីថៃ។

ប្រសិនបើ លោក​ លី​ ចាន់​ដេត​ ជាមន្ត្រីនគរបាលផង ជាមេឈ្មួញ នាំ​ធ្យូង​ចេញទៅ​ក្រៅ​ប្រទេស(ថៃ) មួយថ្ងៃៗរាប់រយតោន តើអាជ្ញាធរខេត្ត សាមីអង្គភាពនគរបាល ខាងជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការ ទប់ស្កាត់ បង្ក្រាបទេ? 

ពាក់ព័ន្ធក្នុងករណីនេះ ប្រជាពលរដ្ឋ​សុំសួរថា​ តេី​ការ​នាំ​ធ្យូង​ចេញទៅ​ក្រៅ​ប្រទេសមួយថ្ងៃៗរាប់រយតោនបែបនេះ​ ស្របច្បាប់​ដែរឬទេ​ ហើយ​ស្ថាប័ន​ណា​គ្រប់​គ្រង​លេីការនាំធ្យូងចេញនេះ​ ? នេះជាដំណឹងបឋម ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” ដែលទទួលបានពីប្រភពប្រជាពលរដ្ឋ ហើយសង្ឃឹមថា, សមត្ថកិច្ច អាជ្ញាធរ ជំនាញរដ្ឋបាលព្រៃឈើ មានវិធានការ ស៊ើបអង្កេតស្រាវជ្រាវ រកឱ្យឃើញនូវបទល្មើសខាងលើនេះ ដោយសារដែរ ការដឹកជញ្ជូនឃ្យូងទៅកាន់ប្រទេសថៃ គឺជាការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងនៅក្នុងចិត្តដីកម្ពុជា និងបង្កើត ឡធ្យូង ដ៏ច្រើនសន្ធឹកសន្ធាប់ ។ ជាពិសេសធ្យូងគឺមានទីផ្សារខ្លាំងបំផុតនៅក្នុងទឹកដីថៃ ប៉ុន្តែត្រូវបានវិនាសហន្តរាយចំពោះធនធានធម្មជាតិព្រៃឈើរបស់ប្រទេសជាតិយើង ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print