ផ្ដល់ទឹកជូនប្រជាពលរដ្ឋចំនួន៣ភូមិនៅស្រុកបាកាន ខណៈកំពុងជួបការខ្វះខាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ លោកអធិការនគរបាលស្រុកបាកាននិងមន្រ្តីនគរបាលជាច្រើនរូបព្រមទាំងមន្រ្តីពាក់ព័ន្ធ​នានា​ នាំយកទឹកចែកជួនប្រជាពលរដ្ឋចំនួន៣ភូមិ ដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់​ នៅគ្រាដែលអាកាសធាតុឡើងកម្ដៅខ្លាំង។​

សកម្មភាពផ្តល់ទឹកដល់ពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៦​ នៅភូមិចំនួន៣​ គឺភូមិចំបក់មាស, ភូមិទួលខ្មែរ និងភូមិត្រាំពែរ ឃុំស្នាមព្រះ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។​

លោក​វរសេនីយ៍ត្រី​ នាង​ វុធ​ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា តាមការបញ្ជាពីអភិបាលខេត្តនិងកិច្ចចង្អុលការពីឧត្តមសេនីយ៍ទោស្នងការ​ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោកនិងមន្ត្រីរាជការជាច្រើនរូបបាននាំយកទឹកចំនួន៣រថយន្តទៅចែកជូនប្រជាពលរដ្ឋចំនួន៣ភូមិ​ ខណៈប្រជាជនទាំងនោះជួបការខ្វះខាតទឹកប្រើប្រាស់ប្រាស់ពេលធាតុអាកាសកំពុងឡើងកម្ដៅ។​

លោកអធិការបន្តថា ទឹកទាំង៣រថយន្តយកទៅចែកជូនពលរដ្ឋនេះ​ ២រថយន្តរបស់ស្នងការនគរបាល​ និង១រថយន្តទៀតរបស់សាខាកាកក្របាទក្រហមខេត្ត​ ដែលទឹកទាំង៣រថយន្តសរុបចំនួន​ ១៤​,០០០​លីត្រ​ យកទៅចែកជូនប្រជាជនចំនួន៣ភូមិ ស្មើរនឹងប្រជាជនចំនួន១៨៦​ គ្រួសារបាន​មកទទួលយកទឹក។​  លោកអធិការបន្តទៀតថា កិច្ចការនេះកម្លាំងយើងនឹងនៅអនុវត្តធ្វើជាបន្តបន្ទាប់ទៀតតាមតំរ៉ូវការរបស់ប្រជាពលរដ្ឋ ៕

photo_2016-04-27_13-23-33

photo_2016-04-27_13-23-42

photo_2016-04-27_13-23-50

photo_2016-04-27_13-24-07

photo_2016-04-27_13-24-26

photo_2016-04-27_13-24-38

photo_2016-04-27_13-24-46

ដោយ៖ ប៉ឹម ពិន 

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print