ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនខណៈ បើកលេងល្បែងស៊ីសងខុសច្បាប់(ឆ្នោតវៀតណាម)ខុសច្បាប់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ០០នាទីរសៀល នៅចំណុចផ្ទះលេខV២៤៨ផ្លូវបេតុង ក្រុមទី១២ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃ កេីតហេតុខាងលេីជនសង្ស័យបានអង្គុយកត់ឆ្នោតវៀតណាមត្រូវបានកំលាំងសមត្ថកិច្ចធ្វើការបង្រ្កាបនិងឃាត់ខ្លួនរួមនឹងវត្ថុតាងយកមកអធិការដ្ឋានខណ្ឌឬស្សីកែវ។
- ជនសង្ស័យឈ្មោះអេង ចិន្តាភេទស្រីអាយុ៤៣ឆ្នាំមានទីលំនៅស្នាក់នៅផ្ទះកើតហេតុខាងលើ ។(មិនប្រើប្រាស់សារធាតុញៀន អវិជ្ជមានកូវីដ19)
- សម្ភារៈដកហូត៖
- ម៉ាស៊ីនគិតលេខចំនួន១
-ក្រដាសកត់ឆ្នោតមួយចំនួន
-ប៊ិចចំនួន១ដើម
-ទឹកលុបចំនួន១ដើម
-ប្រាក់ចំនួន៤០០០០រៀល។
ចំពោះមុខអធិការដ្ធានបានកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធី៕
ដោយ៖ ជីណា