ផ្ទះមួយខ្នងដួលរលំទាំងស្រុងដោយភ្លៀងលាយខ្យល់កន្ត្រាក់សំណាងមិនមានមនុស្សគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងសង់អំពីឈើដំបូលប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសីដែលមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រត្រូវដួលរលំទាំងស្រុកដោយសារមានភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងសំណាងមិនបណ្ដាលអោយម្ចាស់ផ្ទះរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់
ថ្ងៃទី២៧ ខែមីនា ឆ្នាំ‌២០២២ ស្ថិតនៅក្នុងភូមិគោកល្វៀង  សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងប្រវត្តិបានដឹងថាម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះគង់ សួង ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅក្នុងភូមិគោកល្វៀង  សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះសម្ភារៈដែលខូចខាតរួមមានផ្ទះសង់អំពីឈើដំបូលប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសីដែលមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រនិងរបស់របរមួយចំនួនទៀតតែមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាលរកទីទួលមានសុវត្ថិភាពនិងបិទទូរសព្ទនឹងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print