ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី២៨ខែមីនាបានប្រកាសថា ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះបានបន្តថយចុះ ដោយក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បានរកឃើញករណីឆ្លងកូវីដ-១៩ តែជាង៨ម៉ឺននាក់ប៉ុណ្ណោះ គឺបានថយចុះទាបជាងថ្ងៃមុនជិត៨៥០០នាក់។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខាងសុខាភិបាលបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ចំនួន៨៣,៣៧៦ករណីបន្ថែមទៀត ។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន៩,៣២៦ករណី ខណៈទីក្រុងហូជីមិញត្រូវបានរាយការណ៍ថាមានករណីឆ្លងចំនួន៧៤៥ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានខេត្ត Bac Giang មានចំនួន៤,១៨៦ករណី, ខេត្ត Nghệ An ៣,៨៨៣ករណី និងខេត្ត Yên Bái៣,៧៩៥ករណី។ ជាមួយគ្នានេះក៏មានករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ចំនួន៤៨នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩,២៧៤,៨៤៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៥,៤៧៤,៧០៨នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤២,៣៥៨នាក់។
ពាក់ព័ន្ធករណីចាក់វ៉ាក់សាំង វៀតណាមបានចាក់វ៉ាក់សាំងសរុបជាង ២០៥,២លានដូសជូនពលរដ្ឋ ។ ក្នុងនោះពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅចាក់បាន១៨៨លាននាក់ ក្នុងនោះអ្នកចាក់ដូសទីពីរ ៦៧,៩លានដូស៕ ដោយធីរីណា
រូបថត : Thái Bình