ភ្នំពេញៈ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំនេះ នឹង ប្រព្រឹត្តទៅ តាមដំណើរសង្ក្រាន្ត ថ្ងៃទី ១៤ មេសា ឆ្នាំ ២០២២ វេលាម៉ោង ១០:០០ នាទី ព្រឹក រហូតដល់ ថ្ងៃទី១៦ មេសា ហើយទេព្ដាឆ្នាំ ថ្មី នេះ ព្រះនាមកិរិណីទេវី ។
ជុំវិញ ពិធីបុណ្យ ប្រពៃណីនេះអាជ្ញាធរ រាជធានីភ្នំពេញ ក៏បានត្រៀមរួចរាល់ទាំងការរៀបចំការតុប តែង រាជធានី ការធ្វើ ពិធីសាសនា ការរៀ បចំ អោយមានការលេង ល្បែង ប្រជាប្រិយ គ្រប់ ប្រភេទ និង កិច្ចការពារ រក្សាសន្តិសុខសុវត្ថិភាព របៀបរៀបរយ សង្គម និង សណ្តាប់ធ្នាប់ ឱ្យបានល្អទាំងមុនក្រោយ និង អំឡុងពេល ពិធីបុណ្យនេះ ។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វា ស័ក ពស.២៥៦៦ គ.ស២០២២ ព្រះនាម កិ រិ ណីទេវី នឹង ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ត នា ថ្ងៃ ព្រហស្បតិ៍១៣ កើត ខែចេត្រ ត្រូវ នឹង ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ វេលា ម៉ោង ១០:០០ នាទី ព្រឹកជា ថ្ងៃចូលឆ្នាំថ្មី, ថ្ងៃសុក្រ ១៤ កើត ខែចេត្រ ត្រូវ នឹង ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ ជា ថ្ងៃ វ័ន បត , ថ្ងៃ សៅរ៍ ១៥ កើត ខែចេត្រ ត្រូវ នឹង ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ជា ថ្ងៃ ឡើងស័ក គម្រប់ សង្ក្រាន្ត ០៣ ថ្ងៃ ចប់ ដោយ បរិបូណ៌ និង ចូល ឆ្នាំខាល ចត្វា ស័ក តរៀង ទៅ ។
រដ្ឋបាល រាជធានី ក៏បានត្រៀមរៀបចំពិធីសូត្រមន្តចម្រើន ព្រះបរិត្ត និង ពិធី ទទួល ទេវតា ឆ្នាំ ថ្មី នៅ រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំ ។ ចំពោះ មន្ទីរ ព័ត៌មាន រាជធានី ភ្នំពេញ ត្រូវ ចាត់ តាំង បណ្តាញ វិទ្យុ និង ស្ថានីយ វិទ្យុ – ទូរទស្សន៍ ប៉ុស្តិ៍ លេខ ៣ រាជធានី ភ្នំពេញ ចុះ ធ្វើ សកម្មភាព យក ព័ត៌មាន ថតរូប ថត ទូរទស្សន៍ នូវ រាល់ សកម្មភាព ទិដ្ឋភាព ជាក់ស្ដែង នា ថ្ងៃបុណ្យ ទាំង ពិធី ខាង សាសនា និង ទាំង ពិធី ខាង ប្រពៃណីជាតិ ដូចជា សកម្មភាព លេង ល្បែង ប្រជា ប្រិ យ គ្រប់ ប្រភេទ តាម តំបន់ នីមួយៗ ហើយ ធ្វើការ ផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ ជូន ប្រជាពលរដ្ឋ ទេសចរ ជាតិ និង អន្តរជាតិ ទស្សនា និង យល់ ជ្រួតជ្រាប ពី ពិធីបុណ្យ ប្រពៃណីជាតិ ។
មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ តាម ការណែនាំ ពី អាជ្ញាធរ រាជធានី បានរៀបចំ តុបតែង លម្អ បំភ្លឺ ភ្លើង តាម បណ្ដា សួនច្បារ និង តាម ដងផ្លូវ ឱ្យបាន ព្រោងព្រាត ដំឡើង របា កាត់ ទទឹងផ្លូវ នៅ មហាវិថី សំខាន់ៗ ដើម្បី ចូលរួម អបអរសាទរ ពិធីបុណ្យ លាង សម្អាត ផ្លូវ តាម បណ្តា មហាវិថី និង វិថី សំខាន់ៗ ដើម្បី ធានា រក្សា បរិស្ថាន និង សោភ័ណភាព ស្រស់ស្អាត ព្រមទាំង រៀបចំ ដាក់ ធុងសំរាម និង បង្គន់ អនាម័យ ចល័ត នៅ រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំ និង ទីតាំង សាធារណៈ នានា ឱ្យបាន គ្រប់គ្រាន់ និង សមស្រប តាម ទំហំ ទីតាំង ។
ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ និង បញ្ជាការដ្ឋាន យោធភូមិភាគ ពិសេស ត្រូវ រៀបចំ និង អនុវត្ត ផែនការ ការពារ រក្សា សន្តិសុខ សុវត្ថិភាព របៀបរៀបរយ សង្គម និង សណ្តាប់ធ្នាប់ ឱ្យបាន ល្អ ទាំង មុន ក្រោយ និង អំឡុងពេល ពិធីបុណ្យ ដើម្បី ធានា ឱ្យ ប្រជាពលរដ្ឋ បាន ចូលរួម ពិធីបុណ្យ ប្រកបដោយ សុវត្ថិភាព និង ភាពសប្បាយ រីករាយ នៅ គ្រប់ ទីកន្លែង ។ ជាមួយគ្នានេះ ត្រូវ បង្កើន ការយកចិត្តទុកដាក់ និង ជួយ សម្រួល ចរាចរណ៍ នៅ តំបន់ គោលដៅ ដែលមាន ការកកស្ទះ ខ្លាំង ។ ដោយឡែក ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ត្រូវ ចាត់តាំង ក្រុម ពន្លត់ អគ្គិភ័យ និង ត្រៀម រថយន្ត ពន្លត់ អគ្គិភ័យ ឱ្យបាន គ្រប់គ្រាន់ ដើម្បី ប្រចាំការ ជួយសង្គ្រោះ បន្ទាន់ នៅពេល មាន បញ្ហា គ្រោះ អគ្គិភ័យ ណាមួយ កើតឡើង ជាយថាហេតុ ៕ សំរិត