ពិធីប្រចាំដប់ពីរខែ(តចប់)

ចែករំលែក៖

(តបញ្ចប់ចុងក្រោយ)
# ពិធីត្រស្តិសង្រ្កាន្ត ÷
ឮចុងខែផល្គុនគឺនៅពេលជិតចូលឆ្នាំថ្មី នៅក្នុងព្រះបរមរាជវាំងមានធ្វើពិធីត្រស្តិសង្ក្រាន ហើយពិធីនេះខាងទំនៀមរាស្ត្រពុំមានធ្វើទេ។ ដើម្បីធ្វើពិធីនេះ គេសង់រោងមណ្ឌលស្លឹក ៥ គឺរោង ៤ ខ្នងនៅក្រៅកំពែងព្រះបរមរាជវាំងប្រចាំទិសធំទាំង៤ និងរោង១ ក្នុងទៀតនៅមុខព្រះទីនាំងទេវាវិនិច្ឆ័យសម្រាប់ឱ្យបារគូសូត្រមន្តអាគមបណ្ដេញខ្មោចបិសាចនិងកំចាត់ចង្រៃផ្សេងៗក្នុងឆ្នាំចាស់ឱ្យអស់ចេញ។ មានខ្សែសីមាធ្វើដោយអំបោះនិងស្បូវភ្លាំងព័ទ្ធជុំវិញកំពែងព្រះបរមរាជវាំង។ ទំនៀមអ្នកស្រុកយើងតែងប្រើស្បូវភ្លាំងជាជំនួសស្បូវ”ទភ៌” ដែលច្រើនប្រើក្នុងពិធីផ្សេងៗ ។ អំបោះសីមានោះគាត់កាន់ពីទ្វារខាងកើតនៃព្រះបរមរាជវាំងមកដល់រោងមណ្ឌលទាំង៤ ហើយទើបបង្ហូតចូលទៅក្នុងព្រះបរមរាជវាំងតាមទ្វារខាងត្បូងរួចបញ្ចូលទៅពាក់មួយជុំក្នុងព្រះទីនាំងទេវាវិនិច្ឆ័យទៀតទើបទៅព័ទ្ធស៊ុមទៀនជ័យ ៧ ជុំ ទៅព័ទ្ធកំពូលស៊ុមគ្រែព្រះរាជពិធី ៧ ជុំទៀត ទើបបង្ហូតចុងអំបោះសីមាទៅប្រគេនព្រះសង្ឃកាន់សូត្រព្រះបរិត្តនៅវេលាយប់។
ព្រះករុណាទ្រង់យាងអុជទៀនជ័យនៅចំពោះព្រះភ័ក្រ្តសម្ដេចព្រះសង្ឃរាជ។ទៀននោះត្រូវរក្សាឲ្យឆេះរហូតដល់ចប់ពិធី។ចំណែកឯព្រះបញ្ចេក្សេត្រ ព្រះខ័នរាជ្យ លំពែងតាត្រសក់ផ្អែម គ្រឿងអាវុធរងដទៃៗនិងសន្លឹកមាសដែលមានចារឹកប្រវត្តិព្រះករុណាដោយសង្ខេបក៏ត្រូវអញ្ជើញមកតាំងក្នុងព្រះទីនាំងទេវាវិនិច្ឆ័យក្នុងឱកាសនោះរហូតដល់ចប់ពិធីដែរ។
ប៉ុន្តែរបស់ដែលមានលក្ខណៈថ្ងៃក្នុងបុណ្យនេះ គឺដំបងពេជ្រសម្រាប់បណ្តេញខ្មោច បិសាច ឲ្យបងវៀសជៀសឆ្ងាយទៅ។ គេធ្វើដំបងពេជ្របែបនេះរាប់រយដើមសម្រាប់ចែកជូនពួកនាម៉ឺនសព្វមុខមន្ត្រីនិងភ្ញៀវ ១ ម្នាក់ៗ។ មិនតែប៉ុណ្ណោះភ្ញៀវត្រូវបានទទួលខ្សែអភិសមរមួយខ្សែម្នាក់ៗ មកពាក់ឈៀងលើស្មាទៀត។ ខ្សែនោះធ្វើដោយអំបោះឆៅមានចងស្លឹកត្នោតបត់ជាបួនជ្រុងចងជាប្រាំ អន្លើ ថែមទាំងមានសរសេរអក្សរមន្តផង។
របស់ទាំងពីរបែបខាងលើនេះមានប្រើតែក្នុងពិធីត្រស្តិសង្ក្រានទេ ឯអំបោះភ្លុកមានជារង្វេលសម្រាប់ពាក់នៅក្បាលដែលគេចែកក្នុងពិធីនោះដែរ មិនមែនប្រើចំពោះតែក្នុងពិធីត្រស្តិសង្ក្រានទេនៅពិធីដទៃទៀតដូចជាពិធីកំចាត់ចង្រៃឬពិធីកោជប់ក៏មានច្រើនដែរ។
របស់ទាំង៣មុខនគឺអំបោះភ្លុក ដំបងពេជ្រ និងខ្សែអភិសម គេត្រូវចែកយប់ទី២ ។ យប់នេះពួកភ្ញៀវដែលចូលទៅជួបជុំទាំងប៉ុន្មានពាក់អំបោះភ្លុកពាក់ខ្សែអភិសមរនិងកាន់ដំបងពេជ្រគ្រប់គ្នា អង្គុយស្ដាប់ព្រះសង្ឃចំរើនព្រះបរិត្តបណ្ដេញខ្មោចបិសាច។
តាំងពីដើមរៀងមក រហូតមកដល់ឆ្នាំ ១៤៨៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បាញ់កាំភ្លើងដំបូងជាសញ្ញាដល់ពួកអ្នកបាញ់កាំភ្លើងធំ ដែលត្រៀមចាំនៅខាងក្រៅព្រះបរមរាជវាំងដែលត្រូវបាញ់តទៅទៀតទាល់ព្រឹក។
ព្រឹកថ្ងៃបង្ហើយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់យាងស្រង់ព្រះសុគន្ធវារីព្រះពុទ្ធមន្តយ៉ាងមហោឡារឹក មានបារគូផង។បន្ទាប់ពីនោះមកទ្រង់ស្ដេចយាងរំលត់ទៀនជ័យជាមួយសម្ដេចព្រះសង្ឃរាជ។
ដល់វេលាល្ងាច ព្រះថេរ: ដែលចាស់វស្សាជាងគេ ត្រូវនិមន្តព្រះពុទ្ធមន្តពេញក្នុងព្រះបរមរាជវាំង ដើម្បីកម្ចាត់ឧបទ្រពចង្រៃនៃឆ្នាំចាស់ចេញពីផ្ទៃនៃព្រះបរមរាជវាំង។ សព្វថ្ងៃពិធីនេះហៅថា ពិធីភាណយក្ខ ឬពិធីសូត្រភាណយក្ស៕
(ចប់ដោយបរិបូណ៌)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print