រថយន្តខួងថ្នល់​ប៉ះដាច់ខ្សែបណ្ដាញតង់ស្យុងទាប(LV) ក្រោមដី បណ្ដាលឱ្យ​ដាច់​ភ្លើង​ទាំង​យប់​ ខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ បានឱ្យដឹងថា​ នៅវេលាម៉ោង​ ៧យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ D003-F7 មូលហេតុដោយសារមានរថយន្តខួងថ្នល់ប៉ះដាច់ខ្សែបណ្ដាញតង់ស្យុងទាប(LV) ក្រោមដី ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ភ្លាមៗ​ក្រុមការងារបច្ចេកទេសបានធ្វើការបណ្ដែតខ្សែបណ្ដាញអាកាស និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២៣​ និង៣០នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

លុះនៅវេលាម៉ោង ០៩:១៨នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨ (GS8-F20) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ដង្កោ សង្កាត់ព្រៃស និងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ និងសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F20)ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតម្លើងឧបករណ៍ផ្ដាច់ភ្ជាប់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់សែនសុខ សង្កាត់ឃ្មួញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដូច្នេះ​អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦​ និង៣០នាទីរសៀល។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print