រដ្ឋាភិបាល និងប្រជាជនចិន ចាប់ផ្ដើមដឹកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកម្ពុជានៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ : មិត្តដែកថែបរបស់កម្ពុជា គឺ(ចិន) ត្រូវជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជា ឥឡូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៥លានដូសជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចាប់ផ្ដើមដឹកមកកម្ពុជានៅថ្ងៃនេះហើយ !

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៥លានដូសបន្ថែមទៀតដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចាប់ផ្ដើមដឹកមកកម្ពុជានៅថ្ងៃនេះ ដោយត្រូវដឹកមក៣ជើង ក្នុងនោះនៅថ្ងៃទី២៩មីនា ១ជើង និងថ្ងៃទី៣០មីនា ២ជើងទៀត។

ពិធីទទួលការមកដល់វ៉ាក់សាំងកូវីដ-១៩ នឹងរៀបចំធ្វើឡើងក្រោមវត្តមាន លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងស្ថានទូតចិន ប្រចាំកម្ពុជា ។
សូមបញ្ជាក់ថា, រាជរដ្ឋាភិបាល និងប្រជាជនចិន បានជួយ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជា មានចំនួនច្រើន តាំងពីគ្រាជំងឺដ៏កាចសាហាវមួយចាប់ផ្តើមផ្ទុះដំបូង ហើយនៅប្រទេសកម្ពុជាដល់បច្ចុប្បន្ន កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៦៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៤៩,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៥៩% ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print