គណៈប្រតិភូអ៊ុយក្រែនបានទៅដល់ទីក្រុងអុីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីពិភាក្សាជាមួយរុស្ស៊ី

ចែករំលែក៖

គណៈប្រតិភូអ៊ុយក្រែន បានទៅដល់ទីក្រុងអុីស្តង់ប៊ុល ប្រទេស
តួកគី ដើម្បីត្រៀមលក្ខណៈជួបពិភាក្សាជាមួយគណៈប្រតិភូរុស្សុី ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដែលអូសបន្លាយជាង១ខែកន្លងមក។
គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Oleksii Reznikov និងទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak ។ ជំនួបពិភាក្សានឹងធ្វើឡើងនៅវេលាម៉ោង ២រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
អ៊ុយក្រែនបាននិយាយថាគោលបំណងដ៏ធំមួយនៅឯជំនួបទល់មុខជាលើកដំបូងជាមួយរុស្ស៊ី ក្នុងរយៈពេលជាង ២សប្ដាហ៍មកនេះ គឺផ្ដោតសំខាន់លើបទឈប់បាញ់ បើទោះជាការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមអាចនឹងត្រូវចំណាយពេលយូរក៏ដោយ។
ក្រុមប្រតិភូចរចាមកពីភាគីអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ប្រទេសតួកគីហើយ ដើម្បីចូលរួមក្នុងកិច្ចចរចា ជាមួយភាគីរុស្ស៊ី ។ ប៉ុន្តែមុននឹងជំនួបចាប់ផ្ដើម មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសអាមេរិក បានប្រាប់ Reuters ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់ត្រៀមខ្លួនដើម្បីផ្ដល់ការសម្រុះសម្រួល ឬក៏ផ្ដល់សម្បទានសំដៅបញ្ចប់សង្រ្គាមនៅឡើយទេ ខណៈដែលក្រុមមន្ត្រីអ៊ុយក្រែនក៏មានការសង្ស័យដូចគ្នានេះដែរ។
កាលពីថ្ងៃ២៨ខែមីនា លោក ហ្សេលេនស្គី បានឱ្យដឹងថាអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាពីលក្ខន្តិកៈអព្យាក្រឹត និងការធានាថាអ៊ុយក្រែនមិនមានអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី។ តែលោកក៏បញ្ជាក់ដែរថា រាល់កិច្ចព្រមព្រៀងណាមួយជាមួយមូស្គូ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិជាមុនសិន៕ ដោយធីរីណា

...

រូបថត​ :​ TASS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print