គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅបើកកិច្ចប្រជុំមន្ត្រីសាលាខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១៦ នៅសាលាខណ្ឌព្រែកព្នៅបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាពលោកសុខ សម្បត្តិ អភិបាល នៃគណះអភិបាលខណ្ឌខណ្ឌព្រែកព្នៅ និងលោក លោកស្រីអភិបាលរង លោកនាយករដ្ឋបាល នាយករងព្រមទាំងមន្ត្រីសាលាខណ្ឌទាំងមូលចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពនោះផងដែរ លោកសុខ សម្បត្តិអភិបាល នៃគណះអភិបាលបានលើកឡើងថា ស្របពេលប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងដាក់បទបញ្ជាដល់កងកម្លាំង មានទាហ៊ាន អាវុធហត្ថ នគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់នាំគ្នាខិតខំជួយដល់ប្រជាពលរដ្ឋដែលប្រឈមក្នុងបញ្ហាកង្វះនូវទឹកប្រើប្រាសក្នុងរដូវប្រាំងនេះ ដែលកំពុងគំរាមកំហែងដល់ខេត្តមួយចំនួន រួមមានជាយរាជធានីភ្នំពេញយើងផងដែរ។ លោកអភិបាលបានបន្តថា ប្រមុខរាជរដ្ឋាភិបាលបានស្នើរអោយប្រជាពលរដ្ឋផ្អាកធ្វើស្រែប្រាំងជាបណ្តោះអាសន្នសិន គឺតម្រូវអោយប្រជាពលរដ្ឋប្រកបតែស្រូវរដូវវស្សាសិនបានហើយពីព្រោះបញ្ហាដែលត្រូវប្រឈមខាងមុខនេះគឺយើងកំពុងតែមានបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វ គោដែលជាការចាំបាច់បំផុតសម្រាប់បងប្អូនប្រជាកសិករយើងទូទាំងប្រទេស កំពុងត្រូវការខ្វះមិនបាន។

លោកសុខ សម្បត្តិ អភិបាលនៃគណះអភិបាលបានបន្តទៀតថា នៅក្នុងខណ្ឌព្រែកព្នៅទាំងមូលមានសង្កាត់ចំនួន៣ដែលកំពុងជួបបញ្ហាកង្វះទឹកប្រើប្រាស ក្នុងនោះមាន សង្កាត់ពន្សាំងនិងសង្កាត់ពញ្ញាពន់ផងដែររួមនិងសង្កាត់គោករការផងដែរទន្ទឹមគ្នានឹងនោះដែរលោកក៏បានរៀបគំរោងស្តារស្រះទឹក ហើយលោកក៏បានដឹកនាំកម្លាំងរបស់សាលាខណ្ឌទាំងមូលទៅចូលរួមស្តាស្រះចែកជូនប្រជាពលរដ្ឋបានមួយចំនួនរួចហើយផងដែរ ។ក្នុងកិច្ចប្រជុំនោះផងដែរ លោកសុខ សម្បត្តិបានស្នើរអោយមន្ត្រីសាលាខណ្ឌទាំងអស់មេត្តាយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងខ្លួនមិនអោយមានបញ្ហា បើប្រជាពលរដ្ឋត្រូវការអ្វីក្នុងនាមអជ្ញាធរត្រូវតែបំពេញជូនទាល់តែបាន។

ក្នុងការប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ លោកសុខ សម្បត្តិបានបញ្ជាដាច់ខាតទៅដល់កងកម្លាំងនិងអជ្ញាធរភូមិ ឃុំសង្កាត់ធ្វើអោយបាននូវគោលការណ៍ទាំង៩ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់អោយអនុវត្តន៍ ភូមិ សង្កាត់មានសុវត្ថភាព លោកបន្តទៀតថា បញ្ហាសន្តិសុខនិង សណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ៥ មាន២ចំណុច ទី១ គល់ស្ពានលី យ៉ុងផាត់ និងទី២ កែងអក្សរតេ (T)មុខផ្សារព្រែកព្នៅ ម្តុំយឿត្រីដែលតែងតែកកស្ទះជាប្រចាំ ។ស្របគ្នានោះផងដែរលោកសុខ សម្បត្តិ ក៏បានដាក់បទបញ្ជាយ៉ាងហ្មឺងហ្មាត់ទៅដល់កងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវលប់បំបាត់អោយអស់នូវក្មេងទំនើង ក្មេងប្រើប្រាស់និងជួញដូរថ្នាំញៀន ល្បែងស៊ីសងគ្រប់ប្រភេទមិនអោយមានសេសសល់ជាដាច់ខាត៕

abc (3)

abc (2)

abc (1)

abc

abc (4)

ដោយ៖ ព្រែកជ័យ

111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print