ថវិកា១៩៧លានរៀលបានប្រគល់ដល់ដៃប្រតិភូកីឡាតេក្វាន់ដូទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ ថវិកាប្រមាណ១៩៧លាន រៀលត្រូវបានក្រសួងអប់រំយុវជននិងកីឡា ប្រគល់ជូនដល់ដៃកីឡាការិនី ស៊ន សៀវម៉ី កីឡាការិនី ឈឿន ពុទ្ធារីម និងលោកគ្រូ ឆយ យ៉ុងសុខ ក្រោយពីអ្នកទាំង៣វិលត្រឡបមកដល់ប្រទេសកម្ពុជាវិញ ។ ពិធីប្រគល់ប្រាក់រង្វាន់នេះធ្វើឡើងនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ។

កីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសវគ្គជម្រុះកីឡាអូឡាំពិកនៅប្រទេសហ្វីលីពីន ហើយកញ្ញាទទួលបានសិទ្ធិពេញលេញទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងRIO ប្រទេសប្រេស៊ីលនាខែសីហា ទទួលបានប្រាក់រង្វាន់ចំនួន៨០លានរៀល សម្រាប់មេដាយមាសវគ្គជម្រុះកីឡាអូឡាំពិក និងប្រាក់រង្វាន់មេដាយប្រាក់ជើងឯករង កីឡាតេក្វាន់ដូអាស៊ី១គ្រឿងទៀតថវិកា ចំនួន១៣លានរៀលសរុបថវិការបស់កីឡាការិនី ស៊ន សៀវម៉ី ចំនួន៩៣លានរៀល។ដោយឡែកលោកគ្រូជនជាតិកូរ៉េសញ្ជាតិ កម្ពុជា ឆយ យ៉ុងសុខ ក៏ទទួលបានថវិកាស្មើជាមួយកីឡាការិនី ស៊ន សៀវម៉ីដែរ គឺ ចំនួន៩៣លានរៀលផងដែរ។ជាមួយគ្នានោះដែរ កីឡាការិនី ឈឿន ពុទ្ធារីមម្ចាស់មេដាយសំរឹទ្ធិកីឡាតេក្វាន់ដូជើងឯកអាស៊ី ទទួលបានថវិកាចំនួន១១លានរៀល ។

លោក ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF មានប្រសាសន៍ ថា ដើម្បីលើកទឹកចិត្តដល់ប្រតិភូកីឡាតេក្វាន់ដូឲ្យបានទាន់ពេលវេលាជៀសវាងលេចឭរឿងមិនល្អ លោកបានស្នើសុំគោល ការណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ប្រតិភូកីឡាតេក្វាន់ដូទាំង៣នាក់នូវថវិកា សរុបចំនួន១៩៧លានរៀល ។

លោករដ្ឋមន្ត្រីបានជំរុញឲ្យអគ្គនាយកកីឡានិងសហព័ន្ធកីឡាតេក្វាន់ដូពិភាក្សារិះរកមធ្យោបាយបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ការហ្វឹកហាត់និងការប្រកួតរបស់ កីឡាការិនីស៊ន សៀវម៉ី ក៏ដូចជាប្រតិភូកីឡាតេក្វាន់ដូទាំងក្នុងនិងក្រៅប្រទេសឲ្យស៊ន សៀវម៉ី មានលទ្ធភាពគ្រប់គ្រាន់ ដណ្តើមយកមេដាយមាសពីកីឡាអូឡាំពិកជូនប្រទេសជាតិកម្ពុជានាខែសីហា ខាងមុខនេះ ៕

ses (1)

ដោយ៖សារីម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print