ប្រធានាធិបតីបារាំង លោកម៉ាក្រុង ចាប់ផ្តើមឃោសនាបោះឆ្នោតជាលើកដំបូង

ចែករំលែក៖

ការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០២២ បានចាប់ផ្តើមហើយនៅថ្ងៃទី២៨ខែមីនា ។ ខុសពីបេក្ខភាព១១រូបផ្សេងទៀត ប្រធានាធិបតីម៉ាក្រុងរយៈពេលកន្លងមក បានផ្តោតសំខាន់ទៅលើការដោះស្រាយស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានជះឥទ្ធិពលអាក្រក់ដល់បារាំងក៏ដូចជាតំបន់អឺរ៉ុបទាំងមូល។
នៅក្នុងសកម្មភាពឃោសនាបោះឆ្នោតជាលើកដំបូងនៅទីក្រុង Dijon ភាគអាគ្នេយ៍នៃប្រទេសបារាំង ប្រធានាធិបតីបារាំងបានលើកឡើងពីគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រីកអាជីវកម្ម ជាការបង្កើនការងារធ្វើដល់ពលរដ្ឋ។
ប្រធានាធិបតីម៉ាក្រុងបានបញ្ជាក់ថា វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យយុទ្ធនាការឃោសនាបោះឆ្នោតត្រូវយឺតយ៉ាវ ហើយការជួបជាមួយម្ចាស់ឆ្នោតក៏ត្រូវបានកាត់បន្ថយផងដែរ ។ មិនដូចជាបេក្ខភាពផ្សេងទៀតដែលមានពេលវេលាច្រើនសម្រាប់ឃោសនាបោះឆ្នោត។
ប្រធានាធិបតីម៉ាក្រុងបានបញ្ជាក់ថាលោកនឹងមិនចូលរួមការប្រកួតប្រជែងដោយផ្ទាល់ជាមួយបេក្ខភាព ផ្សេងទៀតក្នុងការបោះឆ្នោតជុំទីមួយ ដែលនឹងបញ្ចប់នៅថ្ងៃទី ១០ខែមេសានោះទេ។ តាមគម្រោងប្រធានាធិបតីម៉ាក្រុង នឹងមានពិធីជួបជុំគ្នាទ្រង់ទ្រាយធំជាលើកដំបូង និងការជួបជុំតែមួយគត់នៅតំបន់ពាណិជ្ជកម្ម La Défense នៅជាយក្រុងប៉ារីសនាថ្ងៃទី២ខែមេសា ។ តាមការព្យាករណ៍ ប្រធានាធិបតីម៉ាក្រុង និងបេក្ខភាពប្រធានាធិបតី Marine Le Pen អាចនឹងឈានចូលដល់ការបោះឆ្នោតជុំទីពីរ៕ ដោយធីរីណា

...

រូបថត៖ Le Parisien

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print