អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានរដ្ឋបាលសរុបនិងនាយកដ្ឋានអធិការកិច្ច កិច្ចការរនគរបាលថ្នាក់កណ្តាល

ចែករំលែក៖

ភ្នំពេញ ; បើយោងតាមប្រភពពី ៖ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃអង្គារទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានរដ្ឋបាលសរុបនិងនាយកដ្ឋានអធិការកិច្ច កិច្ចការរនគរបាលថ្នាក់កណ្តាល និងមានការអញ្ជើញចូលរួមពីអគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយកដ្ឋាននិងអនុប្រធាននាយកដ្ឋានចំណុះនាយកដ្ឋានទាំង០២។

លោក អគ្គាធិការ មានប្រសាសន៍ថា ការដឹកនាំអង្គភាពមួយចាំបាច់ត្រូវមានការត្រួតពិនិត្យ ត្រូវកំណត់របបប្រជុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិសដៅខែមុនឬផែនការដាក់ចេញ សម្រាប់ជាមូលដ្ឋានវាយតម្លៃថាសម្រេចបានដល់កម្រិតណាហើយ ជួបបញ្ហាប្រឈមអីខ្លះ ហើយការពង្រឹងសមត្ថភាពជារឿងសំខាន់ ដែលអនុប្រធាននាយកដ្ឋានទាំងអស់ត្រូវធ្វើ ដើម្បីត្រៀមធ្វើជាប្រធានប្រតិភូដឹកនាំក្រុមការងារចុះអង្កេតស្រាវជ្រាវពាក្យបណ្តឹង និងការធ្វើអធិការកិច្ចលើការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិក្រោមឱវាទក្រសួងមហាផ្ទៃ។

បន្ទាប់មក លោក អគ្គាធិការ បានមានមតិដឹកនាំ និងបានគូសបញ្ជាក់ពាក់ព័ន្ធនឹងការងារមួយចំនួន÷

 – ការចាត់ចែងសំណុំរឿង ដោយពិនិត្យថាតើរឿងណាអាចទុកមិនចាត់ការ រក្សាទុកតាមដាន បង្វែរអង្គភាពជាសមត្ថកិច្ចបំភ្លឺ និងរាយការណ៍មកវិញ និងចុះអង្កេត

 – សាមគ្គីភាព ជាការធ្វើការងារជាប្រព័ន្ធ ចេះអធ្យាស្រ័យ ដឹងសុខទុក្ខ ចែករំលែក បណ្តុះបណ្តាលគ្នា ដែលជាចំនុចថ្លៃថ្នូរ កិត្តិយសសម្រាប់ខ្លួននិងអង្គភាព

 – ពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល ស្រាវជ្រាវសិក្សាលិខិតបទដ្ឋាន ឬបណ្ដាញសង្គម និងតាមគេហទំព័រនានាដែលពាក់ព័ន្ធនឹងការងារ

 – មានទស្សនៈទាន មានគំនិតផ្តួចផ្តើម បង្កើតគំនិតថ្មី គោលដៅជម្រុញការរីកចម្រើនដល់អង្គភាព

 – ការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួននិងអង្គភាព

 – ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ជាមន្ត្រីអធិការកិច្ច ត្រូវអព្យាក្រឹត មិនលម្អៀង យុត្តិធម៌ និងមិនធ្វើរបាយការណ៍ភូតភរថ្នាក់លើ

  – ស្គាល់តួនាទីភារកិច្ចរបស់ខ្លួនឱ្យច្បាស់

  – ត្រូវហ៊ានអនុវត្តការងាររបស់ខ្លួនតាមច្បាប់ជាធរមាន

  – វិភាគមុខងារមន្ត្រី 

  – លើកសំណើវគ្គបណ្តុះបណ្តាលដែលជាតម្រូវការ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print