រថយន្តស៊េរីទំនើបមួយគ្រឿង​បេីកធ្លាក់ផ្លូវ៣០ម៉ែត្ររងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក​ហ៊ីយ៉ាន់ដាយស្តារិច ស៊េរីឆ្នាំ២០២២​ មួយគ្រឿង​ ក្នុងល្បឿនលឿន​ល្មម ខណៈដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលចង្កូតធ្លាក់ផ្លូវទៅមុខលែងរួចនិងរងការខូចខាត​ កាលពីវេលាម៉ោង១​ និង១០នាទីយប់អធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវកែង ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក​ ហ៊ីយ៉ាន់ដាយស្តារិច​ ស៊េរីឆ្នាំ២០២២ មួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ2BT-8585ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ទិសដៅពីជើងទៅត្បូង​ក្នុងល្បឿនលឿនល្មម​ លុះមកដល់ចំណុចកើតហតុខាងលើ​ ផ្លូវកោងផង​ និងមិនប្រយ័ត្នផង​ ក៏បួងចង្កូតបត់ទៅទិសខាងលិច​បណ្តាលឲ្យជ្រុលចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវទៅមុខលែងរួច​ និងរងការខូចខាត។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះដល់​និងបានពិនិត្យនៅនឹងកន្លែងកើតហេតុមិនឃេីញមានប៉ះពាល់ដល់សម្បត្តិរដ្ឋ​ និងបង្កឲ្យមនុស្សរងរបួស​ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print