ទីណាមានជនរងគ្រោះទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ លោកស្រី សេង សុខឃីម ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ បានដឹកនាំក្រុមកាកបាទក្រហមកម្ពុជាឃុំគងជ័យ ព្រមទាំងសហការីទៅចូលរួមរំលែកទុក្ខគ្រួសារសពលោកស្រី អូន ម៉េងឈា អាយុ៣២ឆ្នាំ នៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានស្លាប់បាត់បង់ជិវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងឱកាសនោះដែរ លោកស្រីប្រធានអនុសាខាស្រុកបានពាំនាំសារពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាខេត្ត និងលោក ជា សុផារ៉ា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សាច់ញាតិជាទី ស្រឡាញ់ ដែលត្រូវជាប្រពន្ធ ជាម្ដាយ ជាអ៊ុំ ជាមីង ជាជីដូន ជាបងប្អូន ។ល។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីប្រធានក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ឱ្យប្រោសដល់ដួងវិញ្ញាណក្ខន្ធនៃសពខាងលើសូមបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារៈបានផ្តល់ជូនគ្រួសារសពនីមួយៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន១២០,០០០ផងដែរ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print