ចាប់ពីឆ្នាំ ១៩៩៦-២០២២ សាធារណរដ្ឋកូរ៉េបានបើកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៣១ លានដុល្លារអាមេរិក សម្រាប់វិស័យអាទិភាពចំនួន ៤

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី និង​ជា​អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកបណ្ឌិត Koo Yun Cheol រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សម្រប​សម្រួល​គោលនយោបាយ​រដ្ឋាភិបាល​នៃ​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​សាធារណរដ្ឋ​កូរ៉េ។ គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ ផ្លាស់ប្តូរ​យោបល់​អំពី​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា-កូរ៉េ និង​ពិភាក្សា​ពី​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវ​ការ​កូរ៉េ ពិសេសជំនួយ​ឥត​សំណង។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃខែឆ្នាំដដែលក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បានចេញសេចក្តីជូនព័ត៌មាន ដោយបញ្ជាក់ថា, នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួប ពិភាក្សាការងារជាមួយ លោកបណ្ឌិត Koo Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោល នយោបាយរដ្ឋាភិបាល នៃការិយាល័យនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ។ គោលបំណងនៃកិច្ចប្រជុំគី ផ្លាស់ប្ដូរ យោបល់អំពីទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េ និងពិភាក្សាពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ ពិសេសជំនួយ ឥតសំណង ។

លោករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត Koo Yun Cheol ព្រមទាំងគណៈប្រតិភូ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលនៃការអភិវឌ្ឍន៍ប្រទេសយ៉ាងធំធេង ជាក់ស្ដែងការដាក់ចេញ វិធានការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់រហូតឈាន ដល់ការបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យ ពិសេសបច្ចុប្បន្នមិនតម្រូវឱ្យអ្នកដំណើរដែលបានចាក់ វ៉ាក់សាំងគ្រប់ដួសធ្វើតេស្តរកមេរោគកូវីដ-១៩ ឡើយ ទាំងមុនពេល និងក្នុងពេលមកដល់កម្ពុជា ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភាគីកូរ៉េ អំពីក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្តោតសំខាន់ លើសសរស្តម្ភ ៣ គឺ ទី១) ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ, ទី២) ការកែទម្រង់ ដើម្បីកសាងមូលដ្ឋាន គ្រឹះរឹងមាំសម្រាប់កំណើន ពិពិធកម្ម និងភាពប្រកួតប្រជែង និងទី៣). ការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

លោកបណ្ឌិត Koo Yun Cheol បានបង្ហាញអារម្មណ៍សោមនស្សរីករាយក្រៃលែងដែលបានមក បំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចំរើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយគ្នានេះ លោកបណ្ឌិត បានថ្លែងថាកម្ពុជាគឺជាដៃគូដ៏រឹងមាំ និងជា ប្រទេសអាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបានបញ្ជាក់ជំហរបន្តគាំទ្រដល់ការអភិវឌ្ឍរបស់ កម្ពុជា ។ ចាប់ពីឆ្នាំ ១៩៩៦-២០២២ សាធារណរដ្ឋកូរ៉េបានបើកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៣១ លានដុល្លារអាមេរិក សម្រាប់វិស័យអាទិភាពចំនួន ៤ គី+ វិស័យអប់រំ, វិស័យដឹកជញ្ចូន, អភិវឌ្ឍន៍ជនបទ, ការគ្រប់គ្រងទឹក និងសុខមាលភាពសាធារណៈ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចំរើន យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ការបើកផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ កូរ៉េដល់កម្ពុជាមានការកើនឡើង ហើយទំហំហិរញ្ញប្បទាននឹងបន្តកើនឡើងថែមទៀតនាពេលអនាគត ។

ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរឯកឧត្តមបណ្ឌិត Koo Yun Cheol និង គណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា ។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៍រឹងមាំ និងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ដែលបន្តគាំទ្រដល់កម្ពុជា ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print