ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈលើកុមារីអាយុ១១ឆ្នាំកាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានបពាក្យណ្តឹងពីឈ្មោះ កូត កិក ភេទប្រុសអាយុ ៥៦ឆ្នាំ ត្រូវជាឪពុក កុមារីរង់គ្រោះ ។
សមត្ថកិច្ចប្រាប់ថាៈបន្ទាប់ពីទទួលពាក្យបណ្តឹងក៏បានស្នើរសុំពីព្រះរាជ្ញាបើកការស៊ីបអង្គេត ទើបសមត្ថកិច្ចនគរបាលស្រុកស្វាយចេក បានអញ្ញើញឈ្មោះ អឿង ភូសិន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្លែង ឃុំស្វាយចេក មកសាកសួរពាកព័ន្ធករណីរំលោភសេពសន្ធវៈលើក្មេងស្រីឈ្មោះ ក.ខ.ង អាយុ ១១ឆ្នាំ នៅភូមិសំរោង ឃុំស្វាយចេក រហូតបានសំរេច០១លើក។
តាមការសាកសួឈ្មោះ អឿង ភូសិន បានឆ្លើយសារភាពណាថាខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីខាងលើនេះពិតប្រាកដមែន។
សមត្ថកិច្ចបញ្ជាក់ថាៈក្រោយពីសាក់សួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានប្រព្រឹតដូចសមត្ថកិច្ចចោទសួមែន ។
បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ វណ្ណា