បើករថយន្តឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពទៅបុកជាមួយម៉ូតូបើកបញ្ច្រាសគ្នារបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសពីរនាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២១នាទីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១​ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២០និងលេច១២១ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក​ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ពៅ សាភឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបរ និងអ្នករួមដំណើរមានឈ្មោះ ព្រំ ឆុន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ធ្មល់ សង្កាត់ចេក​ ក្រុងស្វាយរៀង​ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកយ៉ាម៉ាហាសុីរ៉ុស ពណ៌ខ្មៅ គ្មានស្លាកលេខ។
ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ងិន ឡូត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិក​វីង រស់នៅភូមិ ចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង​ ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា សុីរ៉ុស ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរពីកេីតទៅលិចលើផ្លូវជាតិលេខ១​ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកKIA Morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BK- ៥១៨៤បេីកឆ្លងផ្លូវពីជើងទៅត្បូងមិនគោរពសិទ្ធិអាទិភាព ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ បុរសរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែង មធ្យោបាយ​ធ្វើដំណើរទាំង២គ្រឿងមករក្សា​ទុក​នៅ​អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយបន្តតាមច្បាប់៕

...

ដោយ៖ យឹមសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print