អគ្គិសនី​កម្ពុជា៖​ ជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីចំនួនក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅវេលាម៉ោង០៩​ និង៣៩នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ P2991 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរត្រង់ស្វូចរន្ដ(CT) ដែលមានទីតាំងស្ថិតនៅ សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ុន្តែ​អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅព្រឹកថ្ងៃដដែល។

សូមជម្រាបថា​ អគ្គិសនី​កម្ពុជា​ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីមួយចំនួនក្នុង​រាជធានីភ្នំពេញ​ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែល​ ដូច្នេះ​អគ្គិសនី​កម្ពុជា​ ក៏ស្នើសុំអភ័យទោសទុកជាមុន។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print