តំណាងលោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលអំណោយសប្បុរសធម៌ របស់កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងផលិតកម្ម Galaxy Navatra

ចែករំលែក៖

ភ្នំពេញ : លោកបណ្ឌិត ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលអំណោយសប្បុរសធម៌ របស់កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងផលិតកម្ម Galaxy Navatra ជូនដល់សាលាមធ្យមវិចិត្រសិល្ប: និងអង្គការសមាគមក្នុងវិស័យសិល្ប:វប្បធម៌។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលអំណោយសប្បុរសធម៌ របស់កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងផលិតកម្ម Galaxy Navatra ជូនដល់សាលាមធ្យមវិចិត្រសិល្ប: និងអង្គការសមាគមក្នុងវិស័យសិល្ប:វប្បធម៌។

អំណោយសប្បុរសធម៌ដែលបានចែកជូននាពេលនោះរួមមាន អង្ករ ២តោន ធុងចម្រោះទឹកខ្នាតធំចំនួន ចំនួន០១គ្រឿង ចាប៉ីវែងចំនួន ៥ដើម សម្ភារ:ឧបករណ៍តន្រ្តីបុរាណ មួយចំនួនធំ សម្លៀកបំពាក់ និងគ្រឿងលំអរសម្រាប់ល្ខោនខោល មួយចំនួនធំ ព្រមទាំងឧបត្ថម្ភការបោះពុម្ភសៀវភៅរឿងរាមកេរ និងសៀភៅអត្ថបទនិពន្ធភាពយន្តខ្នាតខ្លី មួយចំនួន ផងដែរ។

សាលា និងអង្គការសមាគមដែលទទួលបានអំណោតសប្បុរសធម៌ ទាំងនោះរួមមាន សាលាមធ្យមវិចិត្រសិល្ប: សមាគមចាប៉ីអមត: សមាគមអ្នកនិពន្ធខ្មែរ ក្រុមល្ខោនខោលវត្តស្វាយអណ្អែត ក្រុមយុវជនល្ខោនខោលកម្ពុជា និងនាយកដ្ឋានសិល្បភាពយន្ត។

ក្នុងឱកាសនោះ លោកបណ្ឌិត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃផលិតកម្ម Galaxy Navatra ជាពិសេសកញ្ញា តន់ ចន្ទសីម៉ា ដែលបានផ្តល់អំណោយសប្បុរសធម៌ ជូនដល់សាលា អង្គការ សមាគម ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីបម្រើដល់ការងារអភិរក្ស ថែរក្សា ការពារ និងជម្រុញវិស័យសិល្បៈបុរាណមានដូចជាល្ខោនខោល ចាប៉ីដងវែង។ល។ និង។ ល។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានសំណូមពរដល់ក្រុមហ៊ុន Galaxy Navatra បន្តការខិតខំប្រឹងប្រែង បង្កើតស្នាដៃថ្មី ផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់វិស័យសិល្បៈចម្រៀងខ្មែរលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត និងបានជូនពរដល់ថ្នាក់ដឹកនាំ រួមនឹងក្រុមការងារផលិតកម្ម Galaxy Navatra ទាំងអស់ សូមមានសុភមង្គល សេចក្តីសុខ សេចក្តីចម្រើន សម្រេចជោគជ័យគ្រប់កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នា ព្រមទាំងបានសមប្រកបនូវព្រះពុទ្ធទាំងឡាយ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print