លទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២តោន។  កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១- ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន ១៥៣ ៦៨៨តោនការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២២ មានចំនួន ៦៧ ៤៨១តោន ថយចុះចំនួន ៩ ៩៨៥តោន      (-១២,៨៩%) បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៧៧ ៤៦៦តោន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១២០ ៤២២តោន ស្មើនឹង ៧០,៦១% អង្ករសគ្រប់ប្រភេទមានចំនួន ៤៨ ៨២៧តោន ស្មើនឹង ២៨,៦៣% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ១ ២៩០តោន ស្មើនឹង ០,៧៦%បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណសរុបចំនួន ៤៧ ៦៧៤តោន (កើនឡើងចំនួន ១២ ២៣២តោន ស្មើនឹង ៣៤,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៨៨ ៦៤៦តោន (កើនឡើងចំនួន ៣ ២៧៦តោន ស្មើនឹង ៣,៨៤%) ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណ សរុបចំនួន ១៧ ៣១០តោន(កើនឡើងចំនួន ៥ ៦៥២តោន ស្មើនឹង ៤៨,៤៨%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ១៦ ៩០៩តោន (ថយចុះចំនួន ៤ ៣០៩តោន ស្មើនឹង -២០,៣១%)

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១២៣ ៣៦៤តោន (៧២,៣៤%) និងក្រុមហ៊ុន៣៦ដទៃទៀតបាននាំចេញត្រឹមតែ ៤៧ ១៧៥តោន (២៧,៦៦%)។ ២- ការនាំចេញស្រូវក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញស្រូវមានចំនួន ១ ៣៩០ ១៨១តោន ទៅកាន់ប្រទេស វៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៨ ៦២៥តោន) ដែលមានការកើនឡើងចំនួន ១៦៨ ៥៣៦តោន (១៣,៨០%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ១ ២២១ ៦៤៥តោន។     ៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ២ ៣៥៤ ៩០៦,៦៣តោន កើនឡើងចំនួន ៧៧ ៧៣៤,៧១តោន ស្មើនឹង ៣,៤១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ២ ២៧៧ ១៧១,៩២តោន ដែលក្នុងនោះរួមមាន៖    ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៥២ ៣៤០ តោន  (កើនឡើងចំនួន ១២,៧៥%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៩១៩ ០៥០តោន និងប្រទេសវៀតណាមចំនួន ៣៣៣ ២៩០តោន ដំឡូងមីស្រស់មានចំនួន ៣៥៣ ៩៥០តោន (កើនឡើងចំនួន ៤៥,៨១%)  ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ២៩៩ ០០០តោន និងប្រទេសថៃចំនួន ៥៤ ៩៥០តោន ម៉្សៅដំឡូងមីមានចំនួន ២៥ ២៦១តោន (កើនឡើងចំនួន ៩០,១៥%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤ ៧៥៨តោន សហរដ្ឋអាមេរិកចំនួន ៤០៨តោន ប្រទេសណេដឺឡែនចំនួន ៧៦តោន និងប្រទេសអ៊ីតាលីចំនួន ១៩តោន កាកសំណល់ដំឡូងមីមានចំនួន ៦ ១២២,៨៩តោន (កើនឡើងចំនួន ១៣៩,៣២%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៥ ៦២២,៨៩ និងប្រទេសវៀតណាមចំនួន ៥០០តោនគ្រាប់ស្វាយចន្ទីឆៅមានចំនួន ២៧១ ៩៩៤,៤៨តោន (ថយចុះចំនួន -៣៩,៦៧%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ២៧១ ៩៨០,៩០តោន និងប្រទេសចិនចំនួន ១៣,៥៨តោនគ្រាប់ស្វាយចន្ទីកែច្នៃមានចំនួន ២១៣,៤១តោន (កើនឡើងចំនួន ៣១១,៨៣%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១២៣,៣៨តោន ប្រទេសថៃចំនួន ៧៦តោន ប្រទេសជប៉ុន ១២,១០តោន និងកោះតៃវ៉ាន់ ១,៩៣តោនគ្រាប់ពោតមានចំនួន ៥៥ ៤៤៦,៩២តោន (ថយចុះចំនួន -៤៩,១២%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥៤ ៨៦០តោន កោះតៃវ៉ាន់ចំនួន ៥៧៤,៦២តោន និងប្រទេសកូរ៉េចំនួន ១២,៣០តោន គ្រាប់សណ្តែកបាយមានចំនួន ៨ ៩០០តោន (កើនឡើងចំនួន ២៩៥,៥៦%) នាំចេញទៅប្រទេសវៀតណាម គ្រាប់សណ្តែកសៀងមានចំនួន ៥២ ០១០តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥០ ៦៦០តោន និងប្រទេសថៃចំនួន ១ ៣៥០តោន

ផ្លែចេកស្រស់មានចំនួន ១០៣ ៦២៦,៨៤តោន (ថយចុះចំនួន -១៣,៤៦%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៩៨ ៥៣០,២៦តោន និងប្រទេសវៀតណាមចំនួន ៥ ០៩៦,៥៨តោន

ផ្លែក្រូចថ្លុងមានចំនួន ៣ ៧៥០តោន (ថយចុះចំនួន -៧៦,១៤%) នាំចេញទៅប្រទេសថៃ

ផ្លែស្វាយស្រស់មានចំនួន ៨១ ៤១៨,០៧តោន (ថយចុះចំនួន -២០,៧៣%) ក្នុងនោះនាំចេញទៅប្រទេស វៀតណាមចំនួន ៤០ ៨៤៩,៧២តោន ប្រទេសចិនចំនួន ២២ ២៤៤,៦៨តោន   ប្រទេសថៃចំនួន ១៨ ១៨១,១២តោន និងប្រទេសកូរ៉េចំនួន ១៤២,៥៥តោន
 ដំណាប់ស្វាយមានចំនួន ៥ ១៣៦,២៧តោន (ថយចុះចំនួន -១៣,៤៣%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៤ ៤១៤,១១តោន ប្រទេសថៃចំនួន ២៨៨,៤៤តោន ប្រទេសវៀតណាមចំនួន ២០០តោន ប្រទេសហ្វីលីពីនចំនួន ១៩២,៥៥តោន ប្រទេសជប៉ុនចំនួន ២៥តោន ចក្រភពអង់គ្លេសចំនួន ៩,៧៨តោន ប្រទេសកូរ៉េចំនួន ៣,៨៧តោន និងប្រទេសអ៊ីតាលីចំនួន ២,៥២តោន

ទឹកស៊ីរ៉ូស្វាយមានចំនួន ៤០៣,៤២តោន (ថយចុះចំនួន -៧៥,៦៧%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤៦តោន និងប្រទេសហ្វីលីពីនចំនួន ១៥៧,៤២តោន

ដូងប្រេងមានចំនួន ១១ ៣៦០តោន (ថយចុះចំនួន -៣,៦២%) ក្នុងនោះនាំចេញទៅប្រទេសឥណ្ឌាចំនួន ៩ ៧០០តោន ប្រទេសម៉ាឡេស៊ីចំនួន ១ ៥០០តោន និងប្រទេសថៃចំនួន ១៦០តោន

ម្រេចមានចំនួន ៣ ០៧២,៩៤តោន (កើនឡើងចំនួន ១៧៥,០៦%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន ២ ៩៣០,០១តោន ប្រទេសអាល្លឺម៉ង់ចំនួន ១០៥,៦០តោន ប្រទេសម៉ាឡេស៊ីចំនួន ១៣,៦៤តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៨,៨០តោន ប្រទេសបារាំងចំនួន ៧,៨៩តោន សាធារណរដ្ឋឆេកចំនួន ២,៣០តោន ប្រទេសកាណាដាចំនួន ១តោន ប្រទេសជប៉ុនចំនួន ១តោន សហរដ្ឋអាមេរិកចំនួន ០,៩២តោន ចក្រភពអង់គ្លេសចំនួន ០,៩០តោន ប្រទេសស៊ុយអ៊ែតចំនួន ០,៤៩តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,២៩តោន និងប្រទេសអូស្រ្តាលីចំនួន ០,១០តោន

ថ្នាំជក់មានចំនួន ៧៩០,៤១តោន (កើនឡើងចំនួន ១៧២,៥១%) ក្នុងនោះនាំចេញទៅប្រទេស      វៀតណាមចំនួន ៧៣៥,៧០តោន ប្រទេសហុងគ្រីចំនួន ៣៩,៦០តោន និងប្រទេសហ្វីលីពីនចំនួន ១៥,១១តោន 

បន្លែចម្រុះមានចំនួន ២៤,៥១តោន (កើនឡើងចំនួន ១,៥៣%) នាំចេញទៅប្រទេសបារាំង

ម្ទេសស្រស់មានចំនួន ១៨ ០៧៥តោន (ថយចុះចំនួន -៦០,២៧%) នាំចេញទៅប្រទេសថៃ

ម្ទេសក្រៀមមានចំនួន ១ ៤០០,១៦តោន (កើនឡើងចំនួន ៤៦០,០៦%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ១ ៤០០តោន និងប្រទេសប៊ែលហ្ស៊ិកចំនួន ០,១៦តោន

និងផលិតផលចំនួន ៤៤មុខ ផ្សេងទៀតមានចំនួន ៩៩ ៦១០,៣១តោន។  

៤-ការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល

ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ១ ២៦៨ ៥៩៣ ៧៨០,៧៣ដុល្លារអាមេរិក ដែលក្នុងនោះ៖

– ការនាំចេញអង្ករមានចំនួន ១៤៥ ៨១០ ៨៤៥ដុល្លារអាមេរិក  

– ការនាំចេញស្រូវមានចំនួន ២៤៨ ៨៤២ ៣៩៩ដុល្លារអាមេរិក  

– ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៨៧៣ ៩៤០ ៥៣៦,៧៣​ដុល្លារអាមេរិក 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print