Ndidi របស់ Leicester ត្រូវ​អវត្តមាន​សម្រាប់​ការ​សម្រាក​​រដូវ​កាល​នេះ​ដោយ​បញ្ហា​របួស​ជង្គង់

ចែករំលែក៖

ខ្សែបម្រើ Wilfred Ndidi របស់ក្លិLeicester City នឹងអវត្តមានពេញមួយរដូវកាល បន្ទាប់ពីរបួសជង្គង់អំឡុងពេលចាញ់ក្រុម Stade Rennaisក្នុងការប្រកួត Europa Conference League មុនពេលសម្រាកអន្តរជាតិនេះបើតាមអ្នកចាត់ការទូទៅក្លិបលោក Brendan Rodgers បាននិយាយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២

លោក Rodgers បានប្រាប់សន្និសីទសារព័ត៌មានមួយថា កីឡាករអន្តរជាតិនីហ្សេរីយ៉ា Ndidi បានទទួលការវះកាត់ ហើយត្រូវបានគេរំពឹងថា នឹងត្រលប់មកធ្វើសកម្មភាពវិញនៅក្នុងខែមិថុនា។កីឡាករវ័យ២៥ឆ្នាំរូបនេះបានខកខានការប្រកួតជម្រុះ World Cup របស់ប្រទេសនីហ្សេរីយ៉ា ដែលពួកគេបានចាញ់ក្រុមហ្គាណាដោយបាល់កាលពីថ្ងៃអង្គារ។Rodgers បាននិយាយថា វាជារឿងអាម៉ាស់មួយសម្រាប់ពួកយើង ប៉ុន្តែគាត់នឹងត្រៀមខ្លួនសម្រាប់រដូវកាលក្រោយ គាត់គឺជាកីឡាករដ៏អស្ចារ្យសម្រាប់ខ្ញុំនៅក្នុងពេលវេលារបស់ខ្ញុំនៅទីនេះ។ គាត់បានទទួលរបួសដ៏អាក្រក់ដែលត្រូវវះកាត់ ហើយគាត់នឹងជាសះស្បើយពីពេលនេះរហូតដល់ខែមិថុនាNdidi បានចូលរួមជាមួយក្រុម Leicester ពីក្រុម Genk របស់បែលហ្ស៊ិកក្នុងខែមករា ឆ្នាំ២០១៧។ គាត់បានលេង៣១ប្រកួតសម្រាប់ក្លិបនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។

សូមបញ្ជាក់ថា ក្រុម Leicester កំពុងស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ១០ក្នុងតារាង Premier League នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប Manchester United ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៦នៅ​ថ្ងៃ​សៅរ៍ វេលាម៉ោង១១កន្លះយប់ក្រុមចចកកំណាច Leicester City មាន៣៦ពិន្ទុ ក្នុង២៧ប្រកួត ខណៈដែលក្រុមបិសាចក្រហម Manchester United មាន៥០ពិន្ទុ ក្នុង២៩ប្រកួត ៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print