បញ្ជូនខ្លួនស្ត្រី ជាមន្រ្តីក្រសួងរ៉ែម្នាក់ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួង ជាង៥០ម៉ឺនដុល្លារ ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជូនខ្លួនស្ត្រី ជាមន្រ្តីក្រសួងរ៉ែ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។បើយោងតាមរបាយការណ៍បញ្ជាក់ដោយសមត្ថកិច្ចបានឲ្យដឹងថា , សម្ភារៈបាត់បង់ក្នុងករណីលួចនេះរួមមាន៖

ទី១៖ នៅក្នុងទូដែករួមមានប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាបមួយលានម៉ាម្ភៃប្រាំបីមុឺនបួនពាន់ប្រាំរយកៅសិបប្រាំពីប៉ឺតសិបរៀល)

ទី២៖ ប្រាក់ដុល្លា១៦០,២៣៧,ដុល្លានិង ៩២សេន (ដប់ប្រាំមុឺនពីរយសាបសិបប្រាំពីនិងកៅសិបពីរសេន)។

សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ សញ្ជាតិខ្មែរ មុខរបរ អនុប្រធានគ្រប់គ្រងចំណូល(ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គេកំពុងសង្ស័យថា ហេតុអី្វមន្ត្រីរូបនេះព្រហើន ហ៊ានប្រព្រឹត្តបទល្មើស បើខ្លួនមានតួនាទីធំ ហើយកន្លែងកាន់លុយទៀត ឬមួយក៏លង់នឹងល្បែង! ចំពោះព័ត៌មានលម្អិតទុកអោយមន្ត្រីនគរបាលយុត្តិធម៌ ដំណើរការនីតិវិធី។

បច្ចុប្បន្នស្រ្តីដែលជាជនសង្ស័យត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print