Benzema រកបាន២គ្រាប់ជួយឲ្យ Real Madrid បន្តឈរកំពូលតារាងនៅ La Liga

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើម Karim Benzema បានស៊ុតបាល់ប៉េណាល់ទីចំនួនគ្រាប់ និងបានសង្គ្រោះមួយគ្រាប់ទៀត ជួយឲ្យក្រុម Real Madrid បានផ្តួលក្រុមម្ចាស់ផ្ទះ Celta Vigo ដើម្បីឈានកើនឡើង១២ពិន្ទុដាច់នៅលើកំពូលតារាង La Liga ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា នេះ។

Benzema បានជួយឱ្យ Real Madrid នាំមុខ១គ្រាប់នៅនាទីទី១៩ ក្នុងតង់ទី១ ក្នុងបាល់ប៉េណាល់ទី ហើយនៅនាទីទី៥២ ក្នុងតង់ទី២ កីឡាករ Nolitoរកបាន១គ្រាប់តាមស្មើវិញ និងមុនពេល Thiago Galhardo របស់ក្រុមCelta Vigo រកបាន១គ្រាប់ទៀត ប៉ុន្តែអាជ្ញាកណ្តាលមិនឲ្យគ្រាប់បាល់មិនដែលចូលនោះទេ។គ្រាប់បាល់របស់កីឡាករ Nolito បានតាមស្មើដោយការស៊ុតបាល់ពីចម្ងាយ ប៉ុន្តែ Real Madrid បានឈ្នះបាល់ប៉េណាល់ទី១គ្រាប់ទៀត នៅពេលដែលកីឡាករ Jeison Murillo បង្កកំហុសទៅលើ Rodrygoដែលជាការស៊ុតបាល់ពិន័យដោយខ្សែប្រយុទ្ធ Benzema ដដែលនៅនាទីទី៦៩។ក្រោយរកបាន២គ្រាប់បន្ថែមទៀត ខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzemaគឺជាកីឡាករដំបូងគេដែលស៊ុតបាល់ប៉េណាល់ទីបានគ្រាប់ និងខកខានមួយគ្រាប់ទៀតក្នុងការប្រកួត La Liga ចាប់តាំងពីឆ្នាំ១៩៥១។ លើកចុងក្រោយដែលក្រុមមួយបានឈ្នះការស៊ុតបាល់ប៉េណាល់ទីក្រៅដីចំនួនដងក្នុង La Liga គឺនៅឆ្នាំ១៩៩៦។ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន៣៤គ្រាប់សម្រាប់ក្រុម Real Madrid ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ដែលជាយុទ្ធនាការរកគ្រាប់បាល់បានល្អបំផុតរបស់ក្លិបក្នុងអាជីពរបស់គាត់។ គាត់ឈរនៅលេខរៀងទីរួមជាមួយនឹង Alfredo di Stefano (២១៦គ្រាប់) ក្នុងការរកគ្រាប់បាល់នាំមុខគេនៅ La Liga របស់ Real Madrid នៅពីក្រោយCristiano Ronaldo (៣១១គ្រាប់) និង Raul (២២៨) ប៉ុណ្ណោះ។

រហូតមកដល់ពេលនេះក្រុម Real Madrid នៅតែបន្តឈរកំពូលតារាង La Liga ដោយមាន៦៩ពិន្ទុ ក្នុង៣០ប្រកួត ខណៈដែលក្រុមលេខ២ Sevillaមាន៥៧ពិន្ទុ ក្នុង២ប្រកួត ដែលក្រុមនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Barcelonaនៅរាត្រីថ្ងៃអាទិត្យនេះ ៕ (រូបភាព ៖ BBC Sport)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print