ខេត្តកំពង់ស្ពឺ៖ត្រីជាច្រើនប្រភេទដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោតបានពុលងាប់ជាបន្តបន្ទាប់ដោយសារមានការបង្ហូរកាកសំណល់និងទឹកកង្វក់ចូលក្នុងស្ទឹង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២២។
បើតាមសម្តីមន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០២២នេះថាករណីត្រីពុលនៅតាមដងស្ទឹងព្រែកត្នោតមានចំនួនពី
កន្លែងនៅចំណុចទំនប់រលាំងជ្រៃ ស្ថិតក្នុងឃុំឃុំកាហែង ស្រុកសំរោងទងនិងនៅចំណុចស្ពានស្ទឹងស្វាស្លាប់ ស្ថិតក្នងឃុំតាំងសំរោង ស្រុកភ្នំស្រួចលទ្ធផល
ចំណុចទំនប់រលាំងជ្រៃ តាមការផ្តល់ពត៌មានពីប្រជាពលថាកាលពីថ្ងៃទី១ ខែមេសាវេលាម៉ោង៣រសៀល មានប្រប្រជាពលរដ្ឋជាច្រើនបានចាប់ត្រង់ ដួស យកត្រីដែលមានស្ថានភាពពុល។
ហើយម្នាក់ៗចាប់បានត្រីពី៨គីឡូក្រាមទៅ ១០០គីឡូក្រាមដែលមានប្រភេទត្រី ឆ្លាំង ផ្ទក់ ឆ្ពិន សណ្តាយ រៀល តានេល និងត្រីផ្សេងៗទៀត។
ការពុលនេះប្រជាពលរដ្ឋភាគច្រើនគាត់ថាមកពីការបង្ហូរកាកសំណល់ពីរោងចក្រកែច្នៃស្វាយ។
ស្ទឹងស្វាស្លាប់ (ហៅស្ពានអង្គជុំ)ស្ថិតក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួចតាមការបញ្ជាក់ពីអាជ្ញាធរឃុំថា កន្លងមកមានការពុលត្រីនៅតាមដងស្ទឹងនេះដែរ អាជ្ញាធរឃុំបានស្រាវជ្រាវឃើញថា ការបង្កធ្វើឲ្យត្រីពុងាប់ជាច្រើននេះបណ្តាលមកពីការបង្ហូរឬបាកទំនប់កន្លែងស្តុកកាកសំណល់រោងចក្រកែច្នៃស្វាយនៅភូមិដក់ព ឃុំក្រាំងដឺវ៉ាយស្រុកភ្នំស្រួចនិងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ចំពោះបញ្ហានេះអាជ្ញាធរឃុំបានណែនាំ ហើយនៅតែកើតមានជាបន្តបន្ទាប់ ដូចនេះក៏បានរាយការណ៍ទៅថ្នាក់ស្រុកដើម្បីចាត់ការវិញ។
ចំពោះបញ្ហាកាកសំណល់នេះ ប្រជាពលរដ្ឋក៏បានឃើញសកម្មភាពយកមកចាក់នៅតាមផ្លូវមួយចំនួនដើម្បីជួយបំបាត់នៅការហុយដីផងដែរ។
ប្រភពបានបន្តទៀតថា
បន្ទាប់ពីក្រុមការងារចុះប្រមូលពត៌មាន អាចសន្និដ្ឋានបានថា:
ការបង្ករធ្វើឲ្យត្រីពុលគឺបណ្តាលមកពីការបង្ហូរទឹកនិងបាក់ទំនប់កន្លែងស្តុកកាកសំណល់រោងចក្រកែច្នៃស្វាយ និងការដឹកកាកសំណល់ទាំងនេះទៅចាក់បង្ហូរចោលនៅត្រង់ចំណុចណាមួយនៃតាមដងស្ទឹងព្រែកត្នោត ដែលនៅសល់ពីការចាក់លើផ្លូវ។
ពលរដ្ឋសូមអោយជំនាញពាក់ពន្ឋ័ត្រូវមានវិធានការអោយក្រុមហ៊ុនដំណាប់ស្វាយខាងលើកែច្នៃនិងធ្វើអាងស្តុបទឹកអោយបានត្រឹមត្រូវ(តាមស្តងដា)បើនៅតែមានទឹកមានសារធាតុពុលហូរចូលស្ទឹងទៀតត្រីទាំងនោះនិងងាប់ផុតពូជអស់ហើយ
ណាមួយពួកគាត់ដែលជាអ្នករស់នៅតាមដងស្ទឹងព្រែកត្នោតក៏ប្រើប្រាស់ទឹកស្ទឹងផងដែរសម្រាបជីវះភាពប្រចាំថ្ងៃ៕
ដោយ៖ចន្ទ លីហ្សា