សារព័ត៌មាន Sputnik ៖ ប៉ូឡូញនឹងអនុញ្ញាតឱ្យដាក់ពង្រាយអាវុធបរមាណូអាមេរិកនៅលើទឹកដីរបស់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Sputnik បានដកស្រង់ប្រភពព័ត៌មានពី Welt am Sonntag របស់ប្រទេសអាល្លឺម៉ង់ ដែលបានផ្សាយថា ប្រទេសប៉ូឡូញនឹងអនុញ្ញាតឱ្យអាមេរិកដាក់អាវុធបរមាណូនៅក្នុងទឹកដីរបស់ខ្លួន ។ ទាំងនោះបង្ហាញឱ្យឃើញថា ប៉ូឡូញកំពុងតែស្វែងរកការការពារពីអាវុធបរមាណូ ដោយខ្លាចរុស្ស៊ីវាយប្រហារ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Jaroslaw Kaczynski មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អាល្លឺម៉ង់ថា ប្រទេសរបស់លោកបានបើកទ្វារអនុញ្ញាតឱ្យអាមេរិកដាក់ពង្រាយអាវុធបរមាណូនៅលើទឹកដីរបស់ខ្លួន។
ទន្ទឺមនឹងនោះ ប្រទេសប៉ូឡូញក៏បានអំពាវនាវឱ្យបង្កើនកម្លាំងទាហាននៅតំបន់អឺរ៉ុបខាងកើត។ សកម្មភាពរបស់ប្រទេសប៉ូឡូញ គឺជាការភ័យខ្លាចធ្លាក់នៅក្នុងគន្លងអ៊ុយក្រែន ។ទាំងនោះហើយទើបប៉ូឡូញចង់ធានាសន្តិសុខរបស់ខ្លួន ដោយបំពាក់អាវុធបរមាណូ ៕ ដោយធីរីណា

...


រូបភាព៖ CND

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print