បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមកបុកពេញទំហឹងបណ្តាលឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហាយឡេនឌ័រមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនមកបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសបាក់ជើងម្ខាង កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡេន
ឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-6681តាមបណ្តោយផ្លូវលេខ១០០៣ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវលេខ១៩៨០ខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូនិចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FL-2192 ធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំពីចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលហើយអ្នកបើកបររងរបួសធ្ងន់បាក់ជើងខាងស្ដាំ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print