សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យលោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ស្វែងរកដៃគូធ្វើទំនើបកម្មផ្លូវដែកបុរាណនៅកម្ពុជា

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ នៅព្រឹកថ្ងៃទី០៤ ខែមេសា​ ឆ្នាំ​២០២២នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានជំរុញឱ្យលោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកដៃគូដែលជាក្រុមហ៊ុនឯកជន ធ្វើទំនើបកម្មផ្លូវដែកបុរាណនៅកម្ពុជា។

ការថ្លែងបែបនេះ​របស់សម្តេចតេជោ ហ៊ុន សែន នាឱកាស​ជួបសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា ដែលជាប្រព័ន្ធដឹកជញ្ជូនបុរាណ ហួសសម័យ ធ្វើដំណើរយឺតៗមួយម៉ោង២០-៣០គីឡូម៉ែត​ ពោលគឺចង់ឱ្យមានការធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន (លើតម្រាយផ្លូវចាស់) ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការចរាចរណ៍ឆាប់រហ័ស។

បន្ថែមពីនេះ​​ សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត​ថា៖ សន្តិភាព​ដែល​កម្ពុជា​ រក​បាន​ដោយ​លំបាកបំផុត​នា​ពេល​នេះ គឺយើង​ត្រូវ​នាំគ្នា​ថែរក្សា​ឲ្យ​បាន​គង់​វង្ស កុំ​ចាំ​ដល់ពេល​បាត់​បង់​ទៅហើយ ទើបនាំគ្នា​ស្រែក​រក​សន្តិភាព។ ទន្ទឹមនឹងនេះ​ សម្តេចតេជោ បាន​លើក​ឧទាហរណ៍ជាក់​ស្តែង​ ករណីសង្គ្រាម​ដែល​បាន​និង​កំពុង​កើត​ឡើង​នៅ​ប្រទេស​អ៊ុយក្រែន ពេល​មាន​សង្គ្រាម​ទើប​ស្រែក​រក​សន្តិភាព៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print