អគ្គនាយកអង្គការអវកាសរុស្ស៊ី (Roscosmos) លោក Dmitry Rogozin បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការណ៍រវាងរុស្ស៊ីនិងស្ថានីអវកាស ISS រហូតដល់ការដាក់ទណ្ឌកម្មទាំងឡាយត្រូវលុបចោលវិញ ។
នៅលើបណ្តាញសង្គម Twitter Dmitry Rogozin បានឲ្យដឹងថា «ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច ក្នុងគោលដៅ ផ្តួលរំលំសេដ្ឋកិច្ចរុស្ស៊ី ធ្វើឲ្យពលរដ្ឋរុស្ស៊ីធ្លាក់នៅក្នុងសភាពអត់ឃ្លាន …ធ្វើឲ្យប្រទេសយើងត្រូវចុះញ៉ម»។
លោក Dmitry Rogozinបន្តទៀតថា« នោះជាមូលហេតុ ដែលយើងជឿជាក់ថា រាល់កិច្ចសហប្រតិបត្តិការណ៍នៅលើស្ថានីអវកាសអន្តរជាតិ ក៏ដូចជាគម្រោងរួមផ្សេងទៀត នឹងត្រូវផ្អាក ហើយអាចដំណើរការឡើងវិញលុះត្រាណា ការដាក់ទណ្ឌកម្មរុស្ស៊ីត្រូវបានលុបចោល។
នៅពេលនេះដែរ អគ្គនាយកអង្គការអវកាសអាមេរិក លោក Bill Nelson បានបញ្ជាក់ថា អាមេរិក នឹងបន្តសហការជាមួយរុស្ស៊ី កាណាដា អឺរ៉ុបនិងជប៉ុនដដែល ៕
...
រូបថត : Reuters