ខ្លាំងប៉ះខ្លាំង! មេឃខៀវ Man City ប៉ះ Atletico Madrid​ វគ្គ៨ក្រុមចុងក្រោយនៅ Champions League

ចែករំលែក៖

ក្រុមជើងឯកអេស្ប៉ាញ Atletico Madrid នឹងត្រូវជួបក្រុមម្ចាស់ផ្ទះជើងឯកអង់គ្លេស មេឃខៀវ Manchester City នៅថ្ងៃរាត្រីអង្គារនេះសម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad ក្នុងជើងទី១។

ក្រុមខ្លាំង Manchester City បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះលើក្រុម Sporting CP ក្នុងលទ្ធផលទាំង២ជើង ៥-០ ក្នុងជុំទី១៦ បន្ទាប់ពីទទួលបានជ័យជម្នះ ៥-០ ក្នុងជើងទី១ និងបានប្រកួតស្មើ ០-០ ក្នុងជើងទី២។ ក្រុមមេឃខៀវ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត៧​លើក​ចុង​ក្រោយ​របស់​គេ​ក្នុង​ការ​ប្រកួត​ទាំង​អស់ (ឈ្នះ៥ ស្មើ២)។ចំណែក្រុម Atletico Madrid បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះលើក្រុមបិសាចក្រហមManchester United សរុបទាំង២ជើង​ ២-១ ក្នុងជុំទី១៦ បន្ទាប់ពីលេងស្មើ ១-១ ក្នុងជើងទី១ និងបានយកឈ្នះ ១-០ ក្នុងការប្រកួតជើងទី២។ ក្រុម ​Atletico Madrid មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត៨​លើក​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ទាំង​អស់ (ឈ្នះ៧ ស្មើ១)។ខ្សែប្រយុទ្ធ Riyad Mahrez ជាកីឡាករសំខាន់របស់ Manchester City ក្នុងការប្រកួត Champions League។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ដោយរកបាន៦គ្រាប់។ ចំណែកខ្សែប្រយុទ្ធ Antoine Griezmann គឺជាខ្សែប្រយុទ្ធនាំមុខគេសម្រាប់ក្រុម Atletico Madridដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់ថ្ងៃប្រកួតបើកឆាក១ផងដែរ។ក្រុម​ភ្ញៀវ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត Champions League ចំនួន៣ដង​ជាប់​គ្នា​ក្នុង​រដូវ​កាល​នេះ។ ក្រុម Atletico Madrid ​ធ្លាប់ចាញ់ក្រុម AC Milan ម្តងប៉ុណ្ណោះ​ចាប់​តាំង​ពី​ចាញ់​ក្នុង​វគ្គ​ចែក​ពូល​។ រីឯការប្រកួត Champions League ៤លើកនៅកីឡដ្ឋាន Etihad ក្នុងរដូវកាលនេះ ក្រុម Manchester City មិនដែលចាញ់ទេ ដោយឈ្នះ៣ដងនិងស្មើមួយដង។Atletico Madrid មានកំណត់ត្រាប្រកួតក្រៅដីដ៏ល្អនៅក្នុងការប្រកួតនៅរដូវកាលនេះជាមួយនឹងជ័យជម្នះ៣លើក និងចាញ់តែ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួតក្រៅទឹកដី ខណៈដែលក្រុម​អេស្ប៉ាញ​មួយនេះនឹង​ត្រូវ​បន្ត​ការ​ប្រកួត​ក្រៅ​ដី៤​ប្រកួត​ក្នុង​គ្រប់​ការ​ប្រកួត។ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ទាំង​អស់ក្រុមManchester City ឈ្នះ​៤ និង​ស្មើ​២។ ពួកគេបានស៊ុតបាល់បញ្ចូលទី១២និងចាញ់២គ្រាប់ ដោយបានពិន្ទុដំបូងក្នុងការប្រកួតចំនួន៤ក្នុងចំណោម៦ការប្រកួតនេះ ខណៈក្រុម Atletico Madrid បានឈ្នះរៀងៗខ្លួនក្នុងចំណោម៦ចុងក្រោយរបស់ពួកគេ។ ក្រុមនេះ​រក​បាន​១៣​គ្រាប់ និង​ចាញ់វិញ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​នោះ។

ការប្រកួតជើងទី១រវាងក្រុមទាំង២នៅធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមេសាខាងមុខ។ សម្រាប់ក្រុមដែលឈ្នះសរុបទាំង២ជើងនឹងត្រូវប៉ះក្រុម Chelsea ឬ Real Madrid នៅវគ្គ៤ក្រុមចុងក្រោយ ៕ (រូបភាព ៖ soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print