ចាំមេីល​លើក​ក្រោយ​ហ៊ានទៀតអត់! ខណៈ​មន្ត្រី​ជំនាញ​ព្រមានចាត់ការតាមច្បាប់

ចែករំលែក៖

បន្ទាយ​មាន​ជ័យ៖ បើ​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចាន់​ដា ស្នង​ការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃអង្គារទី​០៥​ ខែមេសា​ ឆ្នាំ​២០២២នេះថា៖​ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​ឃាត់​ម៉ូតូ​រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង ដែល​ដឹក​អីវ៉ាន់​សំពីងសំពោង​ប៉ះពាល់​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ​ ជាពិសេស​អាចបង្កជា​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ដល់អ្នកដទៃ​នោះ​។ ត្រូវ​បានកម្លាំងជំនាញឃាត់ឱ្យរុះរើ​ចេញ   និងធ្វើ​កិច្ចសន្យា​ចាត់ការ​តាម​ច្បាប់នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បេី​មាន​លើក​ក្រោយទៀត។

​ស្នង​ការ​រង​នគរបាល​ខេត្តរូបនេញ បានបន្តថា៖ ដោយមានការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​​ឱ្យបាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក និងការ​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង។ 

ជាក់ស្តែងមន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ករណីនេះកើតឡើងនៅ​ថ្ងៃ​ទី​០៤ ខែមេសា​ម្សិលមិញនេះ បាន​ឃាត់​ម៉ូតូ​រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង ដឹក​អីវ៉ាន់​សំពីងសំពោង​ដែល​ដឹក​ចេញពី​ព្រំដែន​ឆ្លងកាត់​ក្រុង​សិរី​សោភ័ណ តាម​ដងផ្លូវ​ជាតិ​លេខ​៥ បណ្តាល​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ។

លោក​​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចាន់​ដា​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​មន្ត្រី​នគរបាល​ជំនាញ​ឃាត់​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​អីវ៉ាន់​សំពីងសំពោង​ប៉ះពាល់​សណ្តាប់ធ្នាប់​ត្រូវ​បាន​យក​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដោយឱ្យ​រុះ​អីវ៉ាន់ ឬ​ទំនិញ​ចេញពី​ម៉ូតូ​រ៉ឺ​ម៉ក ហើយ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​យក​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​សំពីងសំពោង​ និង​មាន​វិធានការ​តាម​ច្បាប់ និង​ផាក​វិន័យ​តាម​ច្បាប់​កំណត់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print