ទាហានអ៊ុយក្រែនជិត៣០០នាក់នៅទីក្រុងកំពង់ផែ Mariupol ទម្លាក់អាវុធសុំចុះចាញ់ទាហានរុស្សុី

ចែករំលែក៖

សមរភូមិនៅក្នុងទីក្រុង Mariupol កាន់តែមានសន្ទុះខ្លាំងឡើង ហើយទាហានរុស្ស៊ីកំពុងតែមានប្រៀបនៅក្នុងសង្គ្រាមនោះ ។ នៅពេលថ្មីៗនេះទាហានអ៊ុយក្រែនជិត៣០០នាក់បានលើកទង់ស ទម្លាក់អាវុធ ក្រោយពីទាហានទាំងនោះអស់ស្បៀងអាហារ និងគ្រាប់កាំភ្លើងសម្រាប់តទល់។
តាមតួលេខ មានកម្លាំងទាហានអ៊ុយក្រែន២៦៧នាក់មកពីកងពលទាហានជើងទឹកវាយឡើងគោក លេខ៥០៣ នៃកម្លាំងទាហានជើងទឹកបានទម្លាក់អាវុធសុំចុះចាញ់ទាហានរុស្ស៊ីនៅក្នុងទីក្រុង Mariupol ស្ថិតនៅភាគខាងត្បូង អ៊ុយក្រែន។
នេះជាចំនួនទាហានដែលនៅមានជីវិតរបស់កងពលទាហានជើងទឹកវាយឡើងគោក ៥០៣របស់អ៊ុយក្រែន ក្រោយពេលតស៊ូជាមួយកម្លាំងទាហានរុស្ស៊ី នៅក្នុងទីក្រុង Mariupol។ ភាគីរុស្ស៊ីបានប្រកាសថា កម្លាំងទាហានអ៊ុយក្រែនដែលចុះចាញ់នោះមានសុខភាពល្អ ប៉ុន្តែមានទាហានមួយចំនួនរងរបួសស្រាលក៏ទទួលបានការព្យាបាលផងដែរ ។ កម្លាំងទាហានអ៊ុយក្រែនដែលបានទម្លាក់អាវុធនោះទទួលបានការផ្គត់ផ្គង់អាហារគ្រប់គ្រាន់និងសម្ភារប្រើប្រាស់ចាំបាច់។
កម្លាំងទាហានអ៊ុយក្រែនទាំងនោះត្រូវទាហានរុស្ស៊ីឡោមព័ទ្ធពេញមួយខែ ធ្វើឱ្យពួកគេមិនមានអាហារគ្រប់គ្រាន់ ក៏ដូចជាគ្រាប់រំសេវដើម្បីតបតជាមួយទាហានរុស្ស៊ីនោះឡើយ។ ដូច្នេះហើយទើបសម្រេច«លើកទង់ស»ចុះចាញ់ក្នុងគោលដៅរក្សាជីវិតមកជួបក្រុមគ្រួសារវិញ៕ ដោយធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print