ថ្ងៃ​នេះ! តេីតំបន់ណាខ្លះត្រូវដាច់​ភ្លើង​ចង់ដឹង​អត់តោះ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គីសនី​កម្ពុជា​ បានចេញសេចក្ដីជូនដំណឹង​ នៅព្រឹកថ្ងៃពុធទី០៦ ខែមេសា ឆ្នាំ២០២២ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F4A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបរិក្ខារអគ្គិសនី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ៖ ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ និងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ​អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង 426 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលក្បាលកូសឡើងកម្តៅ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដូច្នេះ​អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print