បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បណ្តេញមន្ត្រីការទូតរុស្ស៊ីជាង២០០នាក់

ចែករំលែក៖

ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងប្រទេសលោកខាងលិចបានឈានឡើងមួយកម្រិតទៀតហើយពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ។ ប្រទេសក្នុងតំបន់អឺរ៉ុបបានបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ីសរុបជាង ២០០នាក់ហើយមកទល់ថ្ងៃនេះ ។ ទីក្រុងមូស្គូក៏មានវិធានការតបតវិញផងដែរ ទាំងនោះហើយធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។
នៅថ្ងៃទី៥ខែមេសា អុីតាលីបានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ី៣០រូបចេញពីប្រទេសរបស់ខ្លួន។ កន្លងមកប្រទេសអេស្ប៉ាញ ក៏បានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ី២៥នាក់ផងដែរ ។ ជាមួយគ្នានោះបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបផ្សេងទៀត ដូចជា អេស្តូនៀ ឡាតវៀ ដាណឺម៉ាក រូម៉ានី ស៊ុយអែត …ក៏មានសកម្មភាពដូចគ្នានោះដែរ។ អាល្លឺម៉ង់បានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ី ៤០រូប, បារាំងប្រកាសបណ្តេញ៣៥រូប ដោយមូលហេតុសន្តិសុខ។
មិនតែប៉ុណ្ណោះប្រធានគណៈកម្មការអឺរ៉ុប លោក Josep Borrel បានប្រកាសបណ្តេញសមាជិកគណៈប្រតិភូរុស្ស៊ី១៩រូបប្រចាំនៅសហគមន៍អឺរ៉ុបនៅទីក្រុង ប្រុ៊ចស៊ែល ។
រុស្សីនឹងចាត់វិធានការតបតវិញយ៉ាងសមស្របបំផុត ។ ប៉ុន្តែរុស្ស៊ី នៅតែចង់បន្តរក្សាទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសលោកខាងលិចដដែល បើទោះជាបណ្ដាប្រទេសអឺរ៉ុបនាំគ្នាបណ្ដេញ មន្ត្រីទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេជាបន្តបន្ទាប់ក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មាន Interfax ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើការស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko ដែលបានលើកឡើងនៅថ្ងៃពុធនេះ។ លោក ហ្រ្គូស្កូ ក៏បានបញ្ជាក់ដែរថា បណ្ដាប្រទេសអឺរ៉ុបបានបង្កការរំខានដល់កិច្ចការរបស់មន្ត្រីទូតរុស្ស៊ី តែវាក៏អាចនឹងបំផ្លាញដល់ផលប្រយោជន៍អឺរ៉ុបដូចគ្នាដែរ៕ ដោយធីរីណា

...

រូបថត​ :​ Portuguese American Journal

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print