កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃម្នាក់ ក្រោយតុលាការសម្រេចឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២២នេះ​ បាន​ចុះ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ របស់​ឈ្មួញ​ដែល​រកស៊ី​កែច្នៃ​សំណាក​សត្វព្រៃ​ដោយ​ល្មើសច្បាប់ម្នាក់​ នៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១១B ភូមិ​កណ្ដាល សង្កាត់​រលួស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃរូបនេះ រួច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ចៅក្រម​សម្រេចឃុំខ្លួន​ដាក់​ពន្ធនាគា​រ​ព្រៃ​ស​បណ្តោះអាសន្ន​កាលពីពេល​កន្លងទៅ​ថ្មីៗនេះ​។

​គួររម្លឹកថា យោងតាមរបាយការណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងថា​ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ រកឃើញ​បទល្មើស កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​ចុះទៅ ធ្វើការ​ឆែកឆេរ​ផ្ទះ​ខាងលើ និង​បានធ្វើការ​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​ឡា សេង​ងួន អាយុ​៤២​ឆ្នាំ ដែលជា​ឈ្មួញ​ធ្វើ​ពាណិជ្ជកម្ម សន្និធិ កែច្នៃ​សំណាក សត្វព្រៃ​ក្នុង​ក្រុម​កម្រ​និង​ជិត​ផុត​ពូជ​។​ ចំណែក​អ្នកពាក់ព័ន្ធ​៣​នាក់​ទៀត​កំពុង​គេចខ្លួន​ដែល​ក្នុងនោះ​ទី​១,​ម្ចាស់​គណនី​ធនាគារ​ឈ្មោះ​Sok Theara ស្នាក់​នៅផ្ទះ សិប្បកម្ម​ឈើ​ម្ដុំ​ហ្គ្រែ​ន​ភ្នំពេញ ជិះ​រថយន្ត​ម៉ាក​ហ្វ័​ត ស៊េរី​ឆ្នាំ​២០១២​ព​ណ៍ស ពាក់​ស្លាក​លេខ​0449 ទី​២, ម្ចាស់​គណនី​ធនាគារ​ឈ្មោះ​លី ហេង​ហួរ ស្នាក់នៅ ម្ដុំ​ក្រោយ​វត្ត​និរោធ​ន៍ និង​មាន​តូប​លក់ដូ​អីវ៉ាន់​ឈ្មោះ​ម៉ែ​អា​ម៉ី តូប​លេខ​២ ផ្សារ​ទួល​ទំពូង ដែលមាន​ភ្លុក​ដំរី​សម្រាប់​លក់​ឲ្យ​ម៉ូយ​និង ទី​៣, ម្ចាស់​គណនី​ធនាគារ​ឈ្មោះ​សី ហួរ ។​

​លុះដល់​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២២នេះ ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​រួមជាមួយ​កម្លាំងចម្រុះ​ពាក់ព័ន្ធ​ផ្សេងទៀត​ដឹកនាំ​ដោយ​លោក​ហម សារា​វុ​ធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ ទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យ​ស​ម្ប​ត្ត​លេខ​៤០ អ ដ ប ទ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ទ្រព្យសម្បត្តិ​របស់ ឈ្មោះ​ឡា សេង​ងួន នោះ​ដែល​ក្នុងនោះ​រួមមាន​ផ្ទះ​និង​សម្ភារៈ​ផ្សេងៗ​ទៀត ហាម​មិន​ឲ្យ​លក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និង​ធ្វើ​អំណោយ​ផ្សេងៗ រហូត​មាន​ដីកា​សម្រេច​ថ្មី​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ យោង​តាម​ការស្រាវជ្រាវ​ផ្ទះ​ខាងលើ គឺ​បានមកពី​ផល​ធ្វើ ពាណិជ្ជកម្ម សន្និធិ កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​កម្រ​និង​ជិត​ផុត​ពូជ ដែល​សមត្ថកិច្ច​រកឃើញ​ថា​ធ្វើឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩​ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២​។​ បទល្មើស​នេះ​មានចែង​តាម​មាត្រា​៩៦ កថាខណ្ឌ​១ ចំណុច​ទី​១៧ និង​ចំណុច​ទី​១៩ មាត្រា​៩៨ កថាខណ្ឌ​១ ចំណុច​ទី​១២ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ។​និង​មាត្រា​២៩​ថ្មី​១​នៃ​ច្បាប់​វិសោធនកម្ម មាត្រ​៣ មាត្រ​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្ដីពី​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​ប្រកាស​ឲ្យ​ប្រើ​តាម​ព្រះរាជក្រម​លេខ​នស​/​រកម​/០៦១/០០៦ ចុះ​ថ្ងៃទី​ចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៣៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print