កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផលខេត្តពោធិ៍សាត់ បន្ត​រុករក​ឃើញ​សាច់​អួន​ទឹកសាបក្រឡា​ញឹក​ជាច្រើន​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ បេី​តាមការបញ្ជាក់ពី​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលខេត្ត​ពោធិ៍សាត់ ដែល​បាន​ដឹកនាំ​ក្រុមបង្ក្រាប បទល្មើស​ជលផល​ បានឱ្យដឹងថា៖​ ក្រុមការងារខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្ត នៅ​ថ្ងៃពុធ​ទី​៦ ខែមេសា ឆ្នាំ២០២២នេះ បានបន្ត​រុករក​ឃើញ​ឧបករណ៍​នេសាទ ប្រភេទ​អួន​ទឹកសាបក្រឡា​ញឹក​ជាច្រើន​​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលខេត្ត​ បានឱ្យដឹងទៀតថា​ ក្រុម​សមត្ថកិច្ច​ចម្រុះ​មួយ​នេះ ប្រើ​កម្លាំង​សរុប ២០នាក់; កាណូត​ចំនួន ៤ គ្រឿង បាន​ចុះ​រុករក​ឧបករណ៍ល្មើសច្បាប់ អួន​អូស​ទឹកសាប​ឆក់ ត្រជាក់ ;ក្ដៅ ;ឈិ​ប​យន្ត និង​ដកហូត​បង្គោលឈើ ដែលជា​ប្រភព នៃ​បទល្មើស​នេសាទ ។

ប្រធានក្រុមបង្ក្រាបបទល្មើស​ជលផលរូប​នេះ បានបន្ថែមថា​ ចំពោះ​វត្ថុតាង​​ដកហូតបាន ត្រូវ​យកមក​រក្សាទុកនៅ​ស្នាក់ការ រដ្ឋបាល​ជលផលកំពង់​លួង ដើម្បី​ត្រៀម​បំផ្លាញចោល តាម​នីតិវិធី ហើយ​បង្គោល​ឈើ នឹង​រៀបចំ​បោះ​ជ្រុំ នៅ​កន្លែង​អភិរក្ស​ជលផល​។​

​គួរបញ្ជាក់ថា៖ នៅក្នុង​កិច្ចប្រតិបត្តិការខាងលើនេះ ក្រុមការងារ​ចម្រុះ នៅតែ​បន្ត​ខិតខំ​ចុះ​ស្រាវជ្រាវ រុករក​ឧបករណ៍ ល្មើសច្បាប់ នៅក្នុង​ដែនសមត្ថកិច្ច​របស់ខ្លួនធ្វើយ៉ាងណាបង្ក្រាបឱ្យអស់ ដើម្បី​រក្សា​ការពារ​ពូជ​ត្រីឱ្យនៅ​គង់​វង ខណៈ​ស្ថានភាព​ទឹកទន្លេសាប មាន​សភាព​កាន់តែ​រាក់​​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print