មន្រ្តីយោធាមួយក្រុម​ត្រឡប់​មក​ពី​យាមត្រូវក្មេងស្ទាវអង្គុយផឹកសុីចោទថាជិះម៉ូតូឆាបសង្សារគេ ហើយត្រូវជនសង្ស័យកាប់ជិត​១០​កាំបិតរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

​ភ្នំពេញ ៖ មន្រ្តីយោធាមួយក្រុម​ត្រឡប់​មក​ពី​យាម​ចេតិយ​វិញស្រាប់តែ​ត្រូវ​ក្រុម​យុវជនដែលកំពុងអង្គុយផឹកស៊ី​កា​ប់​ជិត​១០​កាំបិត បណ្តាលឱ្យរបួសធ្ងន់ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹកជន​រង​គ្រោះ​យកទៅ​សង្គ្រោះ​ភ្លាម​ៗ។

ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​​ម៉ោង​១១​យប់ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២២ នៅ​ក្នុង​បុរី​សុខសាន្ត ​ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ជនរងគ្រោះមិនបានបញ្ជាក់ឈ្មោះនោះទេគឺគ្រាន់តែដឹងថាជាមន្រ្តីយោធានៅកងពលតូច​លេខ​៧០ ដែល​ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​។

បើតាមសម្តីជនរងគ្រោះបានឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុគាត់​បាន​ធ្វើ​ដំណើរ​ចេញពី​យាម​ចេតិយ​នៅ​ជិត​វិទ្យាល័យ​ជម្ពូ​វ័ន ដោយសារ​មេ​របស់​គាត់​ជិត​មក​បង្សុកូល​ក៏​បានឱ្យពួក​គាត់​មកយាម​នៅ​ទីតាំង​ចេតិយ​នោះ លុះ​ពេលគាត់​ចេញពី​កន្លែង​យាម​វិញ គាត់​ក៏​បាន​ជិះ​ម៉ូតូ​២​គ្រឿងមាន​គ្នា​៤​នាក់ដើម្បី​ទៅ​ទិញ​អី​ហូប។
ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​បើក​ម៉ូតូមក​ដល់​ចំណុច​កើតហេតុក៏​បាន​ជិះ​កាត់​វង់​ផឹកស៊ី ស្រាប់តែ​ត្រូវ​ក្រុម​ជន​ដៃដល់​មួយ​ក្រុម​ស្រែកហៅ​គាត់​ឱ្យឈប់ នៅ​ពេល​នោះ​ក្រុម​ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ ដើម្បី​សួរនាំ ដោយ​ជន​រង​គ្រោះ​បាន​និយាយ​ថា មានការ​អ្វី​ប្អូន​ៗ? ចំណែក​បក្សពួក​ជន​បង្ក​បាន​និយាយ​វិញ​ថា ម៉េច​បាន​ជិះ​ម៉ូតូ​ឆាប​សង្សារ​​អញ​? ហើយ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា គាត់​ជិះ​គេច​ជង្ហុក​ទេ មិន​បាន​ជិះ​ឆាប​សង្សារ​ប្អូន​ឯង ឯណា។ នៅ​ពេល​នោះ​ជន​​ដៃដល់​ម្នាក់​បាន​ចេញពី​ក្នុងផ្ទះ ដោយ​មានកាំបិត​បុ័ងតោ​២​ដើមកា​ប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ជា​ច្រើន​កាំបិត ដោយ​ត្រូចំ​ផ្នែក​ក្បាល ដៃនិង​ត្រចៀក​ជា​ច្រើន​កាំបិតបណ្តាល​ឱ្យឈា​ម​ហូរ​ស្រោច​ពេញ​ខ្លួន ។ ក្រោយកើតហេតុ​ជន​រង​គ្រោះ​​ត្រូវ​បាន​ក្រុមការងារ និង​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ម្តុំជម្ពូ​វ័ន។

បន្ទាប់​ពីកើតហេតុ ក្រុម​គ្រួ​សារបាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣​ ដើម្បី​កំណត់​មុខសញ្ញា និង​ចាត់ការ​តាម​នីតិវិធី​បន្ត ចំណែក​​ជន​បង្ក​ជា​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ចូល​ដេក​បាត់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print