រស់នៅជាមួយកូវីដ-១៩ដោយសុវត្ថិភាព ជប៉ុនបន្តបើកទ្វារជាមួយ១០៦ប្រទេសនៅជុំវិញពិភពលោក

ចែករំលែក៖

កាលពីយប់ថ្ងៃទី៦ខែមេសា រដ្ឋាភិបាលជប៉ុនបានសម្រេច លុបចោលការរឹតត្បិតធ្វើដំណើរដល់ប្រទេសជាច្រើនដែលបានអនុម័តនាពេលកន្លងមក ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។

ចាប់ពីថ្ងៃទី៨ខែមេសា ពលរដ្ឋមកពី១០៦ប្រទេសនិងដែនដី ក្នុងនោះមានអង់គ្លេស អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ ឥណ្ឌា…ទទួលបានការអនុញ្ញាតឱ្យចូលទឹកដីជប៉ុនដោយមិនមានការរឹតត្បិតទៀតឡើយ។
តាមការប្រកាសពីបច្ចុប្បន្នភាពថ្មីនៃស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងការបរទេសជប៉ុន នៅថ្ងៃពុធសប្តាហ៍នេះ, ជនបរទេសមកពីប្រទេសចំនួន១០៦នឹងមិនស្ថិតនៅក្រោមបម្រាមមិនឱ្យចូលក្នុងប្រទេសជប៉ុនទៀតនោះទេ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះទៅ ប៉ុន្តែចំពោះជនបរទេសដែលមានគោលដៅទេសចរណ៍នៅមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសឡើយ ខណៈដែលប្រទេសចំនួន ៥៦ផ្សេងទៀតក៏បន្តស្ថិតនៅក្រោម បម្រាមនេះដែរ។
ទីក្រុងតូក្យូបាននិងកំពុងបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺរាតត្បាតជាបណ្តើរៗនៅតាមព្រំដែនជាមួយប្រទេសមួយចំនួន ប៉ុន្តែមិនមែនជាការបើកឡើងវិញពេញលេញសម្រាប់ភ្ញៀវទេសចរនោះទេ ដោយរដ្ឋាភិបាលនិយាយថា នឹងដំឡើងកូតាអ្នកទេសចរចូល មកក្នុងប្រទេសដល់ចំនួន ១០,០០០នាក់ ក្នុងខែមេសានេះ ដែលកាលពីមុនអនុញ្ញាតបានត្រឹមតែ៧,០០០នាក់ប៉ុណ្ណោះ៕ ដោយធីរីណា

...

(រូបថត:  AFP/TTXVN).

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print