ប្រទះឃើញសាកសពបុរសម្នាក់នៅកណ្ដាលវាលស្រែហើមរហូតមើលមិនស្គាល់អត្តសញ្ញាណ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ដោយសារ ប្រជាពលរដ្ឋឃ្វាលគោប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ហើមកណ្ដាលវាលស្រែត្រង់ចំនុចត្រពាំងគគ្រោះស្ថិតនៅក្នុងភូមិសំពុងប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណបានទេ គ្រាន់តែដឹងថា សាកសពមានស្លៀកខោខ្មៅជើងវែងអត់អាវកំពស់ប្រហែល១,៦០ម៉ែត្រ អាយុប្រហែល៣០ ទៅ៣៥ឆ្នាំ ហើយនៅក្បែរសាកសពមានស្នាមដានកង់ម៉ូតូ ករណីនេះកំពុងធ្វើការស្រាវជ្រាវដើម្បីរកសាច់ញាតិក្រែងមានប្រជាពលរដ្នណាបាត់សមជិកគ្រួសារ អាចមកមើលនៅចំនុចទីតាំងខាងលើ។

លោកវីរសេនីយ៍ត្រី ស្រី សំណាង មេបញ្ចាការកងរាជអាវុធហត្ថស្រុកសន្ទុក បានឲ្យដឹងថា ដោយសារតែយើងមិនអាចកំណត់អត្តសញ្ញាណបាន យើងបានបង្កើតក្រុមគណះកម្មការមួយដើម្បីកប់សាកសពនៅនិងកន្លែងដើមពោធិ៍ដែលយើងប្រទះឃើញសាកសពនេះ៕

1

ដោយ៖ ប៊ុន រិទ្ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print