ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ជាថវិកាចំនួន១៣ម៉ឺនដុល្លារ(ដប់បីម៉ឺនដុល្លារ) ពីក្រុមហ៊ុន អេក ជីប៊ី គ្រុប (HGB GROUP) នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
តំណាងក្រុមហ៊ុន ដែលចូលរួមក្នុងឱកាសនោះ បានសម្តែងនូវការពេញចិត្ត និងមានទំនុកចិត្តយ៉ាងខ្លាំងមកលើកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
ដោយ៖ សុខ ខេមរា
...