ជនសង្ស័យ​២​នាក់​​ធ្វើ​សកម្មភាព​ឆក់​យកទូរស័ព្ទ​ពី​និស្សិត​ស្រី​ម្នាក់​​បាន​សម្រេច​តែជិះម៉ូតូគេចខ្លួនមិនរួចត្រូវ​បាន​​ប្រជាពលរដ្ឋឃាត់បានប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យកទូរស័ព្ទ​ពី​និស្សិត​ស្រី​ម្នាក់​​បាន​សម្រេច​ហើយ តែជិះម៉ូតូគេចខ្លួនមិនរួចត្រូវ​បាន​​ប្រជាពលរដ្ឋឃាត់ខ្លួនបានទាំង២នាក់ប្រគល់ឲ្យ​សមត្ថកិច្ច​។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ​ខណ្ឌ​កំ​បូល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ទី​១-ឈ្មោះ អឹម ឧត្ដម និង២- ឈ្មោះ សំ សុភា ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០១៨ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​1AM- 6814​ធ្វើសកម្មភាពឆក់ប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះ។
ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យដឹងថា នៅ​មុន​ពេល​កើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌​ស (ជិះ​ម្នាក់ឯង) ចេញពី​កំ​បូលក្នុង​គោលបំណង​ទៅ​រៀន​នៅ​ម្តុំ​ជិត​វត្ត​ភ្នំ ដោយ​គាត់​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ ។
ជន​រង​គ្រោះ​បន្ត​ថា ខណៈគាត់ជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែមាន​​ជនសង្ស័យ​ពីរ​នាក់​បាន​មកធ្វើ​សកម្មភាព​ឆក់​យក​ទូរ​ស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ ហើយ​ជិះ​រត់គេច​ពី​កន្លែង​កើតហេតុ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ឆ្ពោះទៅ​មហាវិថីសហព័ន្ធ​
រុ​ស្ស៊ី ។ ពេល​នោះ​រូបគាត់បាន​ស្រែ​កថា ចោរ​ៗ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ នាំ​គ្នា​ដេញ​តាម​ជនសង្ស័យ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​ឃាត់​បាន​ជនសង្ស័យ​នៅ​ម្តុំ​រោង​ម៉ាស៊ីន​ជិត​ច្រកចូល​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ ។
ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ខណៈ​ដែលជនសង្ស័យ​ទាំង​២​នាក់ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​បាន​ហើយ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​មក​ដល់​ចំណុច​កើតហេតុ​​ដែរ ហើយបាន​នាំ​ជនសង្ស័យ​ទាំង​ពីរ​នាក់​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​១​ភ្លាម​ៗ​។

ក្រោយ​ពី​ការ​សាកសួរ​ករណី​ឆក់​ទូរ​ស័ព្ទ​ជន​រង​គ្រោះ​មិនមែន​ស្ថិតនៅក្នុងទឹកដី​សង្កាត់កា​កាប​ទី​១ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​សមត្ថកិច្ចព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​ទៅ​មើល​កន្លែង​កើតហេតុ​។ ​បន្ទាប់​ពី​ដឹង​ចំណុច​កើតហេតុ​ហើយ សមត្ថកិច្ច​នគរបាល​​ប៉ុស្តិ៍កា​កាប​ទី​១ និង​នគរបាលព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាននាំជនសង្ស័យទាំងពីរនាក់ប្រគល់ឱ្យសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍រដ្ឋបាលសង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print