ថៃលុបចោលការធ្វើតេស្ត PCR ចំពោះអ្នកទេសចរបរទេស

ចែករំលែក៖

ប្រសិនបើទទួលបានការឯកភាពពីមជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ អ្នកទេសចរបរទេសដែលចូលមកកាន់ប្រទេសថៃ មិនចាំបាច់ធ្វើតេស្តកូវីដ-១៩ នោះឡើយ ។

នៅថ្ងៃទី៨ខែមេសា រដ្ឋាភិបាលថៃ បានត្រួតពិនិត្យលុបចោលការធ្វើតេស្ត RT-PCR ចំពោះអ្នកទេសចរបរទេស ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានសម្រេចលុបចោលការរឹតត្បិតដើម្បីទាក់ទាញទេសចរបរទេស។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធាននាយកដ្ឋាន DDC លោក Opas Karnkawinpong បានឱ្យដឹងថា ការឈប់ធ្វើតេស្តនឹងអនុវត្តក្រោយពិធីបុណ្យសង្ក្រាន្ត ដែលចាប់ផ្តើមនៅថ្ងៃទី១៣ខែមេសា ។
ក្នុងពេលនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នឹងដឹកនាំកិច្ចប្រជុំ CCSA ដើម្បីវាយតម្លៃពីស្ថានភាពកូវីដ-១៩ ក្នុងឱកាសបុណ្យសង្ក្រាន្នដែលមានពលរដ្ឋជាច្រើនចូលរួមនៅក្នុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យពលរដ្ឋតាមដានសុខភាពរបស់ខ្លួន និងអនុវត្តវិធានការការពារកូវីដ-១៩ ដោយខ្លួនឯង។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលថៃ នៅទី៨ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៥,១៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២៥,០៤០ករណីជាករណីឆ្លងក្នុងសហគមន៍ និង ១០០ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៨៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន ២៤,៨៥៤នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕ ដោយធីរីណា

...

រូបថត​:THX/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print