នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ជុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តតាំងរលាង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២នេះ  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ជុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តតាំងរលាង ស្ថិតក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលថ្មីនៅវត្តតាំងរលាង ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីទុកជាកេរ្តិ៍ដំណែលក្នុងព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋបានប្រើប្រាស់ធ្វើបុណ្យទានតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ការមានឱកាសកសាងសមិទ្ធផលរីកចម្រើនទៅបាន ក៏អាស្រ័យដោយសង្គមជាតិមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍ និងការរីកចម្រើនថ្មីៗបន្ថែមទៀត។ 

ពាក់ព័ន្ធគ្រោះវិបត្តិដោយសារជំងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចពីការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។ បើតាមនាយឧត្តមសេនីយ៍ ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺផ្អែកលើកត្តា ៣ ជាសំខាន់ ទី១.ការដឹកនាំ ទី២ ការចូលរួមរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងទី៣. ការគាំទ្ររបស់បណ្តាប្រទេសជាមិត្ត និងអង្គការសុខភាពពិភពលោក។

“ភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ-១៩ គឺជាសមិទ្ធផលថ្មី បន្ថែមពីលើមរតកជាច្រើនទៀត ដែលសម្តេចតេជោបានកសាងឡើង រួមមាន៖ ការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍, ការបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសន្តិភាពពេញលេញ, និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ“ ។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅចំពោះមុខប្រជាពលរដ្ឋប្រមាណជាង ៣០០ នាក់។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីបង្កើនភាពសាំក្នុងសហគមន៍និងបន្តរួមគ្នាលើកកម្ពស់ការកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិ ក្នុងនោះបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន ដើម្បីរក្សាសុខសន្តិភាព និងការបោះជំហានលើការអភិវឌ្ឍជាបន្តទៀត៕

                             

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print