មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ ដោយកូនក្មេងម្នាក់រត់ឆ្លងផ្លូវត្រូវរថយន្តបើកប៉ះ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន÷នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២​ វេលាម៉ោង ១៧និង ៣៥នាទី ស្ថិតក្នុងភូមិបឌិននៀវ​ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងកូនក្មេងម្នាក់

ររត់ឆ្លងផ្លូវត្រូវរថយន្តបើកប៉ះបណ្តាលឲ្យរបួសធ្ងន់ ។

បើតាមប្រភពព័ត៍មានបានឲ្យដឹងថា÷
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមុន
ពេលកើតហេតុ គេបានឃើញរថយន្ត
មួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅ
កើត ស្រាប់តែ មានក្មេងស្រីអាយុ០៤ឆ្នាំ
បានរត់ឆ្លងផ្លូវពីក្បូងទៅជើងទៅប៉ះរថយន្ត
កំពុងបើកបរបណ្ដាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់។ ,ក្រោយមកត្រូវបានរថយន្ត
សង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកយកទៅព្យាបាល,,មកដល់មន្ទីរក្មេងស្រី
នោះធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅសង្គ្រោះ
នៅពេទ្យខេត្តសៀមរាប។

បើតាមសមត្តកិច្ចជំនាញបានបន្តថា÷អ្នកបើកបររថយន្ដឈ្មោះ​ ម៉ាក់​ គីមស័ង ភេទស្រី​ អាយុ១៦ឆ្នាំ ទីលំនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស, បើកបររថយន្ត ម៉ាក​ Kia Morninig ពណ៍ទឹកប្រាក់​ គ្មានពាក់ផ្លាកលេខ ។
-អ្នករួមដំណើរឈ្មោះ ភួង​ សុខហេង ភេទ ស្រី​ អាយុ១៣ឆ្នាំ ទីលំនៅភូមិវត្ត​សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស​ ។

មន្ត្រីសមត្តកិច្ចជំនាញចរាចរណ៍នៃស្នងការខេត្តបានបន្តទៀតថា÷កូនក្មេងរងគ្រោះមានឈ្មោះ​ ម៉ៅ​ ណារ៉ែន​ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិបឌិននៀវ​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ ប៉ៃលិន​ របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ដនៅបាត់ដំបង​ និងបន្ដរទៅខេត្តសៀមរាប​ ។
+មូលហេតុ: បណ្តាលមកពីកត្តាមនុស្ស (ក្មេងអាយុ ០៤ឆ្នាំ រត់ ឆ្លងផ្លូវបណ្ដាល
ឲ្យរថយន្តប៉ះ រងរបួសធ្ងន់ចូលពេទ្យ)។

-ករណីខាងលើនេះកម្លាំងសមត្តកិច្វជំនាញ បានយករថយន្តទៅរក្សាទុក្ខជាវត្ថុតាងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត រងចាំការដោះស្រាយ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print