កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវបទខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវខ្លួនជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ហេតុការណ៍នៃការឃាត់ខ្លួនជនសង្ស័យខាងលើបានកើតឡើងកាលពីវេលាម៉ោង ១៦ និង១០នាទី ថ្ងៃទី៨ ខែមេសាឆ្នាំ២០២២ នៅចំណុចរោងស័ង្កសី ភូមិ ព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកកប្បាស ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថសជនសង្ស័យ ឈ្មោះ ទូច ពៅ ភេទប្រុសអាយុ ៤០ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវបានជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្រោយពីកម្លាំងជំនាញឃាត់ខ្លួន បានដកហូតវត្ថតាងរួមាន ÷
– ក្រាមពណ៌សថ្លាចំនួន៧កញ្ចប់ (សង្ស័យជាគ្រឿងញៀន ) ទម្ងន់= ១១,៨០ក្រាម ( ថ្លឹងទាំងសំបក់ថង់ )
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្តកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់វិធានការតាមនីតិវិធី៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print